Connect with us

សេដ្ឋកិច្ច

វិមានសិល្បៈតែមួយគត់នៅអាស៊ី ពីកាសូ ស៊ីធី ហ្គាដិន បានបញ្ចប់ការសាងសង់ ដែលទទួលបានការអបអរសាទរ និងកោតសរសើរពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

បានផុស

នៅ

វិមាន​សិល្បៈ​ដែលមាន​តែមួយគត់​នៅ​អាស៊ី​-​ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន ត្រូវបាន​បញ្ចប់​ការសាងសង់ ដែល​ទទួលបាន​ការអបអ​រ​សាទរ និង​កោតសរសើរ​ពី ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​។ ទី​តាន ស្តូ​ន គ្រុប នៅ​ទីក្រុង​ហុងកុង មិន​ខ្លាច​ជំងឺ​កូ​វីដ​-19 បាន​ជំនះ​រាល់​ការលំបាក និង ក្នុង​គោលបំណង​នាំយក​អគារ​ខុន​ដូ​បែប​សិល្បៈ​នេះ​បង្ហាញ​ទៅកាន់​ពិភពលោក​។ ទី​តាន ស្តូ​ន គ្រុប រំពឹងថា ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន​នឹង​ក្លាយទៅជា​ស្តង់ដារ​ថ្មី​មួយ នៃ​លំនៅដ្ឋាន​ប្រណិត និង​វិស័យ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​វិមាន​សិល្បៈ​ដែលមាន​តែមួយគត់​នៅ​អាស៊ី – ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន​(Picasso City Garden)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត​អបអរសាទរ​ការបញ្ចប់​ការសាងសង់​របស់ ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន និង​ស្វាគមន៍​ការវិនិយោគ​ជា​បន្តបន្ទាប់​របស់ ទី​តាន ស្តូ​ន​នៅ​ទីក្រុង​ហុងកុង​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​អបអរសាទរ​ចំពោះ​ការបញ្ចប់​ការសាងសង់​របស់ ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន និង​កោត​ស​សើរ​ចំពោះ​ការយកចិត្តទុកដាក់​ក្នុងការ​នាំយក​សិល្បៈ​ដែលមាន​លក្ខណៈ​ស្តង់ដា អន្តរជាតិ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​។ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា បរិយាកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បន្ត​មាន​ការវិវត្ត​ល្អ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បរទេស​មក​បណ្តា​ក់​ទុន​នៅ​កម្ពុជា​។ ប្រទេស កម្ពុជា​រឹតតែ​ស្វាគមន៍​ការវិនិយោគ​ជា​បន្តបន្ទាប់​នៃ​ក្រុមហ៊ុន​បរទេស​ដែល​ប្រកបដោយ​វិជ្ជាជីវៈ និង គុណភាព​ខ្ពស់ ដូចជា​ក្រុមហ៊ុន ទី​តាន ស្តូ​ន គ្រុប​នៅ​ទីក្រុង​ហុងកុង​ដើម្បី​រីកចម្រើន​រួមគ្នា​ជាមួយ​ប្រទេស​កម្ពុជា​។​

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ចូលរួម​កម្មវិធី​គម្រោង​បួន​ក្នុងពេល​តែមួយ​របស់ ទី​តាន ស្តូ​ន គ្រុប​

ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន​ជំនះ​រាល់​ឧបសគ្គ ដើម្បី​ពង្រីក​ទីផ្សារ​អចលនទ្រព្យ​

​ការរីក​រាលដាល​នៃ​ជំងឺកូ​វីដ ធ្វើឲ្យមាន​ការប៉ះពាល់​ខ្លាំង​លើ​គ្រប់​វិស័យ​។ ប៉ុន្តែ ទី​តាន ស្តូ​ន​គ្រុប​នៅ​ទីក្រុង​ហុងកុង មិន​អនុញ្ញាតឱ្យ​ជំងឺ​រាតត្បាត​ប៉ះពាល់​ដល់​គម្រោង​សាងសង់​មួយ​នេះឡើយ​។ ទី​តាន ស្តូ​ន គ្រុប​នៅ​ទីក្រុង​ហុងកុង​បាន​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​រាតត្បាត​តាម​ស្តង់ដារ​ខ្ពស់បំផុត និង​រៀបចំ​ការចាក់​វ៉ាក់សាំង​សម្រាប់​បុគ្គលិក កម្មករ និង​ក្រុមគ្រួសារ​របស់​ពួកគេ​។ ស្ថេរភាព​នៃ​លំហូរ​ហិរញ្ញវត្ថុ​បាន​ជំ​រុញឲ្យ​ការដ្ឋាន​នៅតែ​បន្តដំណើរ​ការសាងសង់ និង​ធ្វើឱ្យ ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន​ក្លាយជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​មួយចំនួន​តូច​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​នឹង​បញ្ចប់​ក្នុងឆ្នាំនេះ ដែលជា​ការជួយជ្រោមជ្រែង​មួយ​យ៉ាងសំខាន់​ក្នុងការ​លើកតម្កើង​វិស័យ អចលនទ្រព្យ​ដែល​កំពុងតែ​ធ្លាក់ចុះ​។​

បង្កើត​សោភ័ណភាព​សិល្បៈ និង​សំណង់​ដែលមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​

​គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ចំណុចកណ្តាល​នៃ​រាជធានី​ភ្នំពេញ​-​បឹង​កេងកង​១ (​ហៅថា​តំបន់​ស្ថានទូត​ពិសេស​)​។ អគារ​ទាំងមូល​ត្រូវបាន​សាងសង់​តាមបែប​បទ Picasso គ្រាន់តែ​ឈាន​ជើង​ចូលទៅក្នុង​សាល​ធំ​ទូលាយ​ដែលមាន​ពិ​ដាន​កម្ពស់ 8.8 ម៉ែត្រ​គឺ​ប្រៀបដូចជា​ការដើរ​ចូល​ទៅក្នុង​សាល​សិល្បៈ​មួយ ។ ក្នុងពេល​ជាមួយគ្នានេះ លោក Luke Chu នាយក​គ្រប់គ្រង​ទូទៅ​នៃ​គម្រោង​សាងសង់​កម្ពុជា​-​ចិន​បាន​បញ្ជាក់ថា​សំណង់​របស់​ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រើ​វិធីសាស្ត្រ ដូចគ្នា​ទៅនឹង​សណ្ឋាគារ Dubai Burj Al Arab ។​ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន មាន​គ្រឹះ​ក្រោម​ដី​ជម្រៅ 3 ម៉ែត្រ និង​របារ​ដែក​ស៊ីម៉ង់ត៍​ស្តង់ដារ​ខ្ពស់​របស់​អឺរ៉ុប និង​អាមេរិក ដែលជា​បច្ចេកវិទ្យា​សាងសង់​ដែល​ធ្វើឲ្យអគារ​នេះ​មាន​សុវត្ថិភាព​ខ្ពស់បំផុត​។​

​ឡប់​ប៊ី​កម្ពស់ ៨.៨​ម៉ែត្រ​របស់​ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន​(Picasso City Garden)
​ផ្នែក​ខាងក្នុង​បន្ទប់​របស់​ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន (Picasso City Garden)
​ផ្នែក​ខាងក្នុង​បន្ទប់​របស់​ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន (Picasso City Garden)
​រូបថត​ក្រុម​នៃ​សមាជិក​ក្រុមហ៊ុន Picasso City Garden និង​សមាជិក​នៃ​សំណង់​ចិន​-​កម្ពុជា​។​

បទពិសោធន៍​គ្រប់គ្រង​អគារ និង​ឧបករណ៍​ដ៏​ប្រណិត​

​ផ្តល់​សេវាកម្ម​គ្រប់គ្រង ទ្រព្យសម្បត្តិ សេវា​បម្រើ​អតិថិជន និង​សេវាកម្ម​ផ្សេងទៀត​ដូចគ្នា​ទៅនឹង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំមួយ​។ ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន ក៏មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ជាន់​ទី 19 និង​សាល​ជប់លៀង​រួមបញ្ចូល​គ្នា​ជាមួយ​ភោជនីយដ្ឋាន មី ឈី លីន ដើម្បី​បំពេញតម្រូវការ​របស់ អតិថិជន​ដែល​ធ្វើការ ឬ អតិថិជន​ដែល​បាន​ចូលរួម​កម្មវិធី​ជប់លៀង​នៅ​អគារ​នេះ ។ នៅ​ជា​ន់ទី 19 ក៏មាន​អាង​ហែល​ទឹក និង​កន្លែង​ហាត់ប្រាណ ផងដែរ​។ ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន ផ្តល់នូវ​បទពិសោធន៍​កម្រិត​អន្តរជាតិ​ទៅកាន់​ភ្ញៀវ ដែល​កន្លែង​ហាត់ប្រាណ​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប Technogym ដែលជា​ឧបករណ៍​ដែល ក្រុមហ៊ុន Ferrari ក្រុមហ៊ុន McLaren ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៉ីតាលី និង​ស្ថាប័ន​អន្តរជាតិ​កំពូលៗ​ផ្សេងទៀត​ប្រើប្រាស់​។​

​កន្លែង​ហាត់ប្រាណ​ប្រកបដោយ​វិជ្ជាជីវៈ​
សាល​ពិធីជប់លៀង​

ផែនការ​បង្ការ​ការ​រាតត្បាត​សំខាន់ៗ​ចំនួន ៧ ដើម្បី​ធានា​សុខភាព​របស់​អតិថិជន​

​ការទប់ស្កាត់​ជំងឺ​កូ​វីដ​នៅក្នុង​បរិយាកាស​រស់នៅ​បានក្លាយ​ជា​ចំណុច​សំខាន់​នៃ​ការរៀបចំ​ផែនកា​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ននេះ​។ ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន មាន​ផែនការ​សំខាន់ៗ​ចំនួន 7 រួមមាន “​ការការពារ​ពេល​ចេញចូល​អគារ ការសម្លាប់​មេរោគ​ក្នុង​ទីសាធារណៈ កា​រប​ស្សុទ្ធ ខ្យល់ ការរក្សា​អនាម័យ ការផ្គត់ផ្គង់​ទឹកស្អាត ការប្រើប្រាស់​សម្ភារៈ​ប្រឆាំងនឹង​បាក់តេរី និង​សេវាកម្ម​បង្ការ​ការ​រាតត្បាត​”​។ ឧបករណ៍​ទាំងនោះ​មានដូចជា​៖ បំពង់​ស្រូប​ក្លិន​មិនល្អ ម៉ាស៊ីន​កំចាត់​បាក់តេរី​ដោយ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡេ និង​បន្ទះ​ថ្នាំ​សំលាប់​មេរោគ ទុយោ​ស្តុក​ទឹក និង​សន្ទះ ស្រូប ក្លិន​កខ្វក់ ដើម្បី​ធានា​ឲ្យ​ការការពារ​កាន់តែ​មាន​ប្រសិទ្ធិភាព និង​ធានា​ដល់​សុខភាព​អ្នករស់នៅ​។​

កម្ពុជា​សាក​សមនូវ​លំនៅឋានលំដាប់​ខ្ពស់ ទី​តាន ស្តូ​ន​នៅ​ទីក្រុង​ហុងកុង​នឹង​បន្ត​ការចាក់​ឬ​ស​នៅ​ប្រទេស​កម្ពុជា​

​លោក Darren Teng នាយក​គ្រប់គ្រង​ទូទៅ​នៃ ទី តាន ស្តូ​ន គ្រុប​នៅ​ទីក្រុង ហុងកុង និង​ជា​ប្រធាន ក្រុមហ៊ុន ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន ដី​វេឡុ​ប​ម៉ិ​ន ឯ​.​ក បាន​មានប្រសាសន៍ថា “​ទី​តាន ស្តូ​ន គ្រុប​នៅ​ទីក្រុង ហុងកុង បាន​មើលឃើញ​ពី​សក្តានុពល​ទៅលើ​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ហើយ​ជឿជាក់ថា​គ្រប់គ្នា​សាក​សម​នឹង​ទទួលបាន​ផលិតផល និង​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់​នេះ ។ ដូច្នេះហើយ ការនាំយក​ស្លាក​យីហោ ពី​កា​សូ លំដាប់​អន្តរជាតិ គឺ​ដើម្បី​ជា​តម្រូវការ​អាជីវកម្ម​បង្កើតជា​គំរូ​ផ្ទះ​ប្រណិត ។ យើង​ក៏បាន​បង្កើត​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ទី​តាន ស្តូ​ន ឡាយ​ហ្វ៍ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទី តាន ស្តូ​ន ដោយ​សង្ឃឹមថា​សកម្មភាព​អាជីវកម្ម​ទាំងអស់នេះ​នឹង​ក្លាយជា​ធនធាន​អន្តរជាតិ​សម្រាប់​ផ្តល់​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ទៅកាន់​មហាជន និង​ជួយ​អោយមាន​ការអភិវឌ្ឍ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា​។ បន្ថែម​ពីលើ​ផែនការ​បច្ចុប្បន្ន យើង​នឹង​បន្ត​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​នាពេល​អនាគត ដើម្បី​រីកចម្រើន​ជាមួយគ្នា​។​

​ពី​កា​សូ ស៊ី​ធី ហ្គា​ដិ​ន​ធ្វើជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ខុន​ដូ​ដែលមាន​លក្ខណៈ​ល្អ​ប្រណិត​

​ការបញ្ចប់​គម្រោង Picasso City Garden គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ទី​តាន ស្តូ​ន គ្រុប​នៅ​ទីក្រុង ហុងកុង រំពឹងថា​នឹង​ការលេចចេញ​នូវ គំរូ​ខុន​ដូ​ប្រណិត​មួយ​នេះ​អាច​លើកកម្ពស់​គុណភាព​នៃ​លំនៅដ្ឋាន ដើម្បីឱ្យ​សាធារណជន​អាច​រស់នៅ​ប្រកបដោយ​សុវត្ថិភាព ផាសុកភាព និង​សោ​ភ័​ណ្ឌ​ភាព​។ ពួកយើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណឹង​ល្អ​នៃ​ការបញ្ចប់​គម្រោង​នេះ អាច​ក្លាយជា​កម្លាំងចលករ​ស​ម្រា​ប់ វិស័យ​អចលនទ្រព្យ និង​ជំនះ​ការលំបាក​ក្នុងពេល​បច្ចុប្បន្ន​ជាមួយគ្នា និង​ទន្ទឹងរង់ចាំ​ស្ថាន​ភាពល្អ​ប្រសើរឡើង នាពេលខាងមុខ​។​

អំពី ទី តាន ស្តូ​ន គ្រុប​

​ទី​តាន ស្តូ​ន គ្រុប ត្រូវបាន​បង្កើតឡើង​ក្នុង​ទីក្រុង​ហុងកុង​ក្នុង​ឆ្នាំ 2003 ជា​ក្រុមហ៊ុន វិនិយោគ​ហិរញ្ញវត្ថុ​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​។ សកម្មភាព​អាជីវកម្ម​របស់ ទី​តាន ស្តូ​ន គ្រុប មានដូចជា​៖ អចលនទ្រព្យ​នៅក្រៅ​ប្រទេស និង​ការទិញ​ភាគហ៊ុន ការគ្រប់គ្រង​ទ្រព្យសកម្ម ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ឯកជន​។​ល​។ ទី តាន ស្តូ​ន គ្រុប​មានបទពិសោធន៍​រហូត​ដល់ 18 ឆ្នាំ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង​មានបទពិសោធន៍​ទៅលើ​ការ វិនិយោគ​ដ៏​សំបូរបែប​។ ជាមួយនឹង​ចក្ខុវិស័យ​ពិសេស​លើសពី​ទីផ្សារ ពួកយើង​បាន​ផ្តល់ឱ្យ​សហគ្រាស និង​អ្នកវិនិយោគ​នូវ​ឱកាស​វិនិយោគ​ឈានមុខ​គេ​បំផុត​។ ទី​តាន ស្តូ​ន គ្រុប​ផ្តោត​សំខាន់​នៅក្នុង​តំបន់​អាស៊ី ដើម្បី​អភិវឌ្ឍ​សេវាកម្ម​វិនិយោគ​ពេញលេញ បង្កើន​ចំនួន​វិនិយោគិន​និង​ប្រកាន់ខ្ជាប់​នយោបាយ​ឈ្នះ​-​ឈ្នះ​សម្រាប់ រដ្ឋាភិបាល​និង សាធារណៈជន ក្នុង​តំបន់ ។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី ទី​តាន ស្តូ​ន គ្រុប សូម​ចូលទៅ​កាន់ http://www.titanstonegroup.com​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មី​យ៉ាន់​ម៉ា​សហការ​ជាមួយ​ចិន​ ចាប់ខ្លួន​ក្រុម​ឆបោក​តាម​អន​ឡាញ​បាន​ជាង​៨០០​នាក់​ក្នុង​រដ្ឋ​ឆាន

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលសម្រេចបញ្ជូនលោក ដែន សូនី ទៅតុលាការ

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ អភិក្រមទាំង៥របស់សម្ដេចតេជោ ជាសារដាស់តឿនឱ្យមន្ត្រីធ្វើខ្លួនឱ្យសមជាអ្នកបម្រើរាស្ត្រ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពីកិច្ចសហការណ៍រវាង CIRD ជាមួយក្រុមហ៊ុន Kosher Climate India Pvt. Ltd. “គម្រោងកែលម្អបច្ចេកទេសផលិតស្រូវ តាមរយៈឥណទានកាបូនសម្រាប់កសិករ”

Sokha Hotels

ព័ត៌មានពេញនិយម