ព័ត៌មានជាតិ
ខ្លោងទ្វារតាកាវនិងខ្លោងទ្វារខាងលិច នៃក្រុងអង្គរធំគ្រោងនិងបញ្ចប់ការដំឡើងព្រះកេសទេវតា និងព្រះកេសអសុរា
សៀមរាប ៖ អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវនាពេលឆាប់ៗ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ឬខ្លោងទ្វារខាងលិច នៃក្រុងអង្គរធំ គ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតា និងព្រះកេសអសុរាក្នុងរយៈពេលមួយខែទៀត។

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវនិយាយថា ក្រុមការងារកំពុងបង្ហើយការងារជួសជុល និងដំឡើងព្រះកេសទេវតា និងអសុរា ការងារបំពេញថ្មភក់ថ្មី ការងារដាប់ក្បាច់ និងការងារដំឡើងតួមេទ័ពទេវតា មុននឹងបញ្ចប់ការងារដំឡើងព្រះកេសនៃចម្លាក់កូរសមុទ្រទឹកដោះគម្រោងជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។

សូមជម្រាបថា ព្រះកេសទេវតានិងព្រះកេសអសុរាចំនួន១៣ត្រូវបានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាដែលក្នុងនោះប្រទះឃើញព្រះកេសទេវតាចំនួន៦ (ព្រះកេសពេញរូបរាងចំនួន៤ និងពាក់កណ្ដាលចំនួន២) និងព្រះកេសអសុរាចំនួន៧ (ព្រះកេសពេញរូបរាងចំនួន៦ និងពាក់កណ្ដាលចំនួន១)។

គម្រោងជួសជុលខ្លោងទ្វារតាកាវ ជាគម្រោងជួសជុលរបស់អាជ្ញាធរជាតិអប្សរា ដែលមានការឧបត្ថម្ភពីវិស័យឯកជន៕
ដោយ ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ