ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា បម្រាមធ្វើដំណើរ មិនអាចបញ្ឈប់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron បានទេ
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា បម្រាមធ្វើដំណើរដែលកំពុងដាក់ចេញដោយប្រទេសជាច្រើន នឹងមិនអាចទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron បានទេ។
ចាប់តាំងពីមេរោគថ្មីត្រូវបានរកឃើញនិងរាយការណ៍ដោយអាហ្រ្វិកខាងត្បូង ប្រទេសរាប់សិបជុំវិញពិភពលោក បានឆ្លើយតបជាមួយនឹងការរឹតបន្តឹងការធ្វើដំណើរ ដែលភាគច្រើនផ្តោតលើប្រជាជាតិនៅទ្វីបអាហ្វ្រិក ភាគខាងត្បូង។
ប៉ុន្តែ WHO បាននិយាយកាលពីថ្ងៃអង្គារថា បម្រាមធ្វើដំណើរគ្របដណ្តប់ គឺប្រថុយនឹងគ្រោះថ្នាក់ច្រើនជាងផលល្អ។
នៅក្នុងសេចក្តីណែនាំអំពីការធ្វើដំណើរ WHO បានព្រមានថា នៅទីបំផុត ការហាមឃាត់អាចរារាំងប្រទេសនានា ពីការចែករំលែកទិន្នន័យអំពីមេរោគដែលកំពុងវិវត្ត។
ប៉ុន្តែ WHO បានផ្តល់ដំបូន្មានថា អ្នកមិនបានទទួលវ៉ាក់សាំងដែលងាយរងគ្រោះនឹងជំងឺកូវីដ១៩រួមទាំងអ្នកមានអាយុលើសពី៦០ឆ្នាំផងដែរនោះ គួរតែចៀសវាងការធ្វើដំណើរទៅកាន់តំបន់ដែលមានការចម្លងមេរោគក្នុងសហគមន៍។
ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា យើងយល់ដែល ប្រទេសនានា ព្យាយាមការពារពលរដ្ឋរបស់ពួកគេប្រឆាំងនឹងវីរុសបំប្លែងខ្លួន ដែលយើងមិនទាន់ស្គាល់ច្បាស់។
ប៉ុន្តែលោកបានអំពាវនាវឲ្យការឆ្លើយតបជាសកលដោយស្ងប់ស្ងាត់ សម្របសម្រួល និងចុះសម្រុងគ្នា។ លោកក៏បានជំរុញឲ្យប្រទេសនានា ចាត់វិធានការកាត់បន្ថយហានិភ័យដោយសមហេតុផល និងសមាមាត្រផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ អាចយកឈ្នះវីរុសបំប្លែងខ្លួន Omicron បាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


