ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ អាចយកឈ្នះវីរុសបំប្លែងខ្លួន Omicron បាន (មានវីដេអូ)
កាលពីថ្ងៃអង្គារទី៣០ខែវិច្ឆិកា គណៈកម្មាធិការជំនាញមួយ បានបោះឆ្នោតដើម្បីផ្តល់អនុសាសន៍ឲ្យរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) អនុញ្ញាតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ក្រុមហ៊ុន Merck សម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។

វាជាថ្នាំប្រឆាំងមេរោគដំបូងគេ ដែលអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនដ៏ធំទូលាយរួមទាំងមេរោគ Omicron ដ៏កាចសាហាវផងដែរ។
ថ្នាំ Molnupiravir បានបង្ហាញពីការកាត់បន្ថយហានិភ័យនៃការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់ ដែលភាគច្រើនបណ្តាលមកពីវីរុសបំប្លែងខ្លួន Delta, Mu និង Gamma។
ក្រុមអ្នកជំនាញបានណែនាំថ្នាំនេះ សម្រាប់អ្នកជំងឺកូវីដដែលមានវ័យចំណាស់ ឬអ្នកមានលក្ខខណ្ឌវេជ្ជសាស្ត្រដែលធ្វើឲ្យពួកគេងាយរងគ្រោះទៅនឹងជំងឺធ្ងន់ធ្ងរ។ ថ្នាំគ្រាប់នេះអាចត្រូវបានអនុញ្ញាតនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយអាចប្រើបាននៅចុងឆ្នាំនេះ។

មន្ត្រីសុខាភិបាលជុំវិញពិភពលោក បាននិងកំពុងពឹងផ្អែកលើថ្នាំគ្រាប់ថ្មីនេះ ដើម្បីកាត់បន្ថយចំនួនករណីធ្ងន់ធ្ងរ និងជួយសង្គ្រោះជីវិតមនុស្ស។ ប្រសិនបើវីរុសបំប្លែងខ្លួន Omicron បណ្តាលឲ្យមានការកើនឡើងនៃការឆ្លងធ្ងន់ធ្ងរមែននោះ វាអាចធ្វើឲ្យពួកគេកាន់តែមានសារៈសំខាន់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់បើកការពិសោធន៍ ដើម្បីពិនិត្យមើលថាតើថ្នាំគ្រាប់នេះអាចរារាំងមេរោគ Omicron ពីការចម្លងបានយ៉ាងដូចម្ដេចនោះទេ។ ប៉ុន្តែមានហេតុផលថា ថ្នាំនេះនឹងនៅតែមានប្រសិទ្ធភាព បើទោះបីជាពេលខ្លះវីរុសបំប្លែងខ្លួនអាចគេចផុតពីវ៉ាក់សាំងក៏ដោយ។

Omicron មានបម្រែបម្រួលជាង៣០លើ Spike Protein ដែលភ្ជាប់ទៅនឹងកោសិកាមនុស្ស។ បម្រែបម្រួលមួយចំនួនក្នុងចំណោមនោះ អាចធ្វើឲ្យវាពិបាកសម្រាប់អង់ទីគ័រដែលផលិតដោយវ៉ាក់សាំង ក្នុងការវាយប្រហារមេរោគ។
ប៉ុន្តែថ្នាំគ្រាប់នេះ មិនកំណត់គោលដៅលើ Spike Protein ទេ។ ផ្ទុយទៅវិញ វាធ្វើឲ្យប្រូតេអ៊ីនពីរដែលពាក់ព័ន្ធនៅក្នុងចំណុចចម្លងមេរោគ ចុះខ្សោយ។ Omicron មានផ្ទុកបម្រែបម្រួលមួយនៅក្នុងប្រូតេអ៊ីននីមួយៗទាំងនោះ ហើយមើលទៅហាក់ដូចជាវាមិនអាចបញ្ឈប់ថ្នាំគ្រាប់ពីការធ្វើការងាររបស់ពួកគេបាននោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ FDA គាំទ្រឲ្យប្រើថ្នាំគ្រាប់ព្យាបាលកូវីដ របស់ក្រុមហ៊ុន Merck
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


