Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅ​ទី៣ចុះកៀរអាចម៍ដីលើផ្លូវជាតិលេខ៤

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​១​ ខែធ្នូ ឆ្នាំ​២០២១ លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ លោក អ៊ឹម វណ្ណា ចៅ​សង្កាត់​រង​ទី​១ និង​លោក​ សុទ្ធ សុជាតិ ចៅសង្កាត់រង​ទី​២ បាន​ដឹកនាំ​ប្រជា​ការពារ​សង្កាត់​យកគគ្រឿងចក្រ​កៀរ​អាចម៍ដី​ចេញពី​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ស្តុបកប់​ស្រូវ​រហូតមកដល់​មុខ​សាលាបឋមសិក្សា​ហ៊ុនសែន​ជម្ពូ​វ័ន ភូមិ​ជម្ពូ​ន​វ័ន​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើ​ម្បីបរិស្ថាន​ស្អាត​និង​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ បានឱ្យដឹងថា ដោយសារ​តែមួយ​រយះ​នេះ​មេឃ​បា​នបន្តធ្លាក់​ភ្លៀង​មក​ស្ទើ​រ​រៀងរាល់ថ្ងៃ ​ធ្វើ​ឱ្យ​កំទិច​អាចម៍ដី​ជា​ច្រើ​នគរ​ជាប់​ចិ​ញ្ចើ​ម​ផ្លូវ​ ដោយឃើ​ញ​ដូចនេះ​ ទើ​បលោក​ដឹកនាំ​ប្រជា​ការពារ​សង្កាត់​ចុះសំអាត​ឱ្យបាន​ស្អាត​ឡើ​ង​វិញ​ ចៀសវៀង​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ ​និង​អ្នក​ធ្វើ​ដំណើរ​ជា​ដើ​ម​។

ក្នុងឱកាស​នោះ​ផងដែរ​លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ សូមសំ​ណូម​ពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ ​ក៏ដូចជា​អ្នក​ធ្វើ​ដំណើ​រ​សូម​ចូលរួម​សំអាត​បរិស្ថាន​ទាំងអស់គ្នា និង​កុំ​ភ្លេច​ថែរក្សា​សុខភាព​អនុវត្តតាម​ក្រសួងសុខាភិបាល​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម