ព័ត៌មានជាតិ
រង្វង់មូលស្រអែមស្ថាបនារចនាបថតាមប្រាសាទព្រះវិហារ
ខេត្តព្រះវិហារ ៖ ការសាងសង់រង្វង់មូលស្រអែម ស្ថិតនៅចំណុចផ្លូវប្រសព្វគ្នាជា៣ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានយករចនាបថ តាមប្រាសាទព្រះវិហារ គឺដើម្បីឧទ្ទិសដល់កងកម្លាំងប្រដាប់អាវុធ និងអ្នកស្នេហាជាតិ ដែលបានការពារទឹកដី ។ នេះបើតាមការបញ្ជាក់របស់ លោក សំ លាងទ្រី ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ។
លោក សំ លាងទ្រី បានមានប្រសាសន៍ថា រង្វង់មូលស្រអែម នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៦ ខែធ្នូស្អែកនេះហើយ។
បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ដូច្នេះថា «នេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនៃរូបសំណាកគោបុរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលថ្មីសន្លាងមួយ គឺរង្វង់មូលស្រអែម»។

ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា នឹងអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រង្វង់មូលស្រអែម នៅថ្ងៃទី៦ធ្នូឆ្នាំ២០២១ ស្អែកនេះ ដោយមានការអញ្ជើញចូលរួមពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោកឡុង សុវណ្ណ រួមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។

សំណង់ដ៏គួរជាទីស្ងប់ស្ញែងនេះ បានចាប់សាងសង់ឡើង កាលពីថ្ងៃទី១១ធ្នូឆ្នាំ២០១៨ និងបានបញ្ចប់នូវការសាងសង់ នៅពាក់កណ្តាលខែឧសភាឆ្នាំ២០២០ កន្លងទៅនេះ ក្រោមគម្រោងស្ថាបនារបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានលោក សំ លាងទ្រី ជាប្រធាន និងជាអ្នកដឹកនាំការស្ថាបនា ក្រោមការចំណាយថវិកាអស់ ប្រមាណជាង ១២ម៉ឺនដុល្លារអាមេរិក៕ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


