ព័ត៌មានជាតិ
មន្ត្រីជំនាញចាប់សត្វស្វាវត្តភ្នំជិត២០ក្បាល យកទៅលែងនៅភ្នំតាម៉ៅបន្ទាប់ពីបង្កការរំខានដល់ពលរដ្ឋ
បន្ទាប់ពីមានការស្នើសុំយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធប្រជាពលរដ្ឋមានការត្រេកអយ៉ាងខ្លាំងបន្ទាប់ពីមន្ត្រីជំនាញបានចុះសហការជាមួយអាជ្ញាធរចុះចាប់សត្វស្វាធំៗដែលកាចសាហាវប្រមាណជាងជិត២០ក្បាលយកទៅព្រលែងនៅសួនសត្វភ្នំតាម៉ៅ។
ពាក់ព័ន្ធនឹងការចុះចាប់សត្វស្វាវត្តភ្នំនោះដែរ លោក គាំ សីហា មន្ត្រីរដ្ឋបាលព្រៃឈើភ្នំពេញ បានប្រាប់ថាក្រុមការងារបាននាំគ្នាសហការចាប់បានសត្វស្វាកាចៗចំនួន១៥ក្បាល ពីព្រោះពួកវាបានរំខានដល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះនិងបង្កជារបួសស្នាមដល់ពលរដ្ឋ និងក្មេងៗទៀតផង។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានបន្តទៀតថា ហ្វូងស្វាទាំងនោះ នឹងត្រូវយកទៅលែងនៅឧទ្យានសួនសត្វភ្នំតាម៉ៅដើម្បីរស់នៅតាមបែបធម្មជាតិរបស់វាវិញ ។
លោក គាំ សីហា បានបញ្ជាក់ថា មុនយកទៅលែងនៅតំបន់ធម្មជាតិវិញ ស្វាទាំងនោះគឺត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃសិន ។ សត្វស្វាដែលចាប់បាននេះ គឺត្រូវប្រើវិធីបាញ់ថ្នាំសន្លប់ ស្វាទាំងនោះមានអាយុចាប់ពី៥ ឬ៦ឆ្នាំ ដែលនិយមរស់នៅ និងចល័តនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងរមណីយដ្ឋានវត្តភ្នំ។ «ស្វាតែពេលវាធំ ហើយវារស់នៅក្នុងតំបន់ដែលមិនមានជាតំបន់ធម្មជាតិ នោះវានឹងមានចរិតច្រឡឺម និងកាច។ ដូច្នេះពេលវាទៅរស់នៅក្នុងធម្មជាតិវិញ វានឹងសមស្របទៅតាមធម្មជាតិ»។

លោក គាំ សីហា បានបញ្ជាក់ប្រាប់ទៀតថា ក្រុមការងារនឹងបន្តចុះចាប់ស្វាដែលកាចមួយចំនួនទៀតផងដែរ និងទុកស្វាជាច្រើនក្បាលទៀតដែលមានចរិតស្លូតរស់នៅក្នុងរមណីយដ្ឋានវត្តភ្នំដដែល ដើម្បីទាក់ទាញភ្ញៀវទេសចរ។ «២ឆ្នាំកន្លងទៅនេះ យើងអត់បានចាប់ពួកវា ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩ ទើបធ្វើឲ្យមានសត្វស្វាកើនឡើង»។នៅរាជធានីភ្នំពេញមានវត្តមានសត្វស្វាប្រមាណពី២០០ ទៅ៣០០ក្បាល។

ជាមួយគ្នានេះ ប្រជាពលរដ្ឋសូមអរគុណ មន្ត្រីរដ្ឋបាលព្រៃឈើភ្នំពេញ និង អាជ្ញាធរ ខណ្ឌដូនពេញ ដែលបានសហការគ្នាចាត់ចែង ចាប់ហ្វូងសត្វស្វាកាចៗទាំងនោះយកទៅលែងនៅឧទ្យានសួនសត្វភ្នំតាម៉ៅនឹងសង្ឃឹមថាអាជ្ញាធរនឹងបន្តចាប់អាធំៗដែលនៅសេសសលបន្តទៀត៕
អត្ថបទ៖ រស្មី


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


