សេដ្ឋកិច្ច
សហគមន៍ដាំដុះបន្លែនៅស្រុកថ្មគោល ផលិតបានមិនខ្វះទីផ្សារ
ខេត្តបាត់ដំបង÷ បន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មតាសីសាមគ្គីក្នុងស្រុកថ្មគោល បើទោះបីស្ថិតនៅ ក្នុងស្ថានភាពកូវីដក៏នៅ តែរក្សាទីផ្សារបានល្អ ខណះសហគមន៍មានការគាំទ្រពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លើគ្រប់វិធានការពាក់ព័ន្ធវិស័យកសិកម្ម។
លោកឈឹម វិច្ឆរ៉ា ប្រធានមន្ទីរកសិម្មខេត្តបាត់ដំបងមានប្រសាសន៍ឲ្យកម្ពុជាថ្មីដឹងនៅ ថ្ងៃទី១៥ខែធ្នូនេះថា សហគមន៍បានចូលរួមបង្កើតឡើងដោយមន្ទីរកសិកម្មខេត្ត ខណះសហគមន៍មួយនេះកាលពីមុនគឺជាក្លឹបរបស់កសិករហើយបានទទួលការបណ្តុះបណ្តាលលើវិធីចម្រុះ ក្នុងការគ្រប់គ្រងនិងវិធីថែទាំលើផលដំណាំប៉ុណ្ណោះ។

ស្របពេលសហគមន៍កសិកម្មតាសីសាមគ្គី មានគំនិតផ្តួចផ្តើមក្នុងការពង្រឹងមុខរបរដែលមានស្រាប់ សហគមន៍បានចុះកិច្ចសន្យាជាមួយបណ្ដាទីផ្សារទំនើបនៅ រាជធានីភ្នំពេញរួចជាស្រេច ដូចនេះសមាជិកក្នុងសហគមន៍មិនព្រួយបារម្ភពីបញ្ហាគ្មានទីផ្សារឡើយ ហើយសហគមន៍ក៏មានវគ្គបណ្ដុះបណ្ដាលជូនដល់ប្រជាកសិករផងដែរ។
លោកឈឹម វិច្ឆរ៉ា បានបន្តថា មន្ទីរកសិកម្មខេត្តបាត់ដំបងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្មវិធី “ហាវវែសវ័ន្ត” ឈានដល់មានបើកវគ្គបណ្តុះបណ្តាលផ្តល់នូវធាតុចូលក្នុងកសិកម្មផ្សេងៗ និងបន្តពង្រឹងសមត្ថភាពតាមរយះមន្ទីរ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រហូតដល់ទទួលបាននូវភាពជោគជ័យរហូតដល់បច្ចុប្បន្ន។
តាមរយៈការចងជាសហគមន៍បានបង្កើតមុខរបរថ្មីដើម្បីផ្តល់ឱកាសការងារ កាត់បន្ថយចំណាកស្រុកនិងបង្កើនប្រាក់ចំណូលជូនដល់សមាជិកក្នុងសហគមន៍តាមរយៈដំណាំបន្លែសុវត្ថិភាព។

ដោយមានការបោះជំហានទៅ មុខជាបន្តបន្ទាប់តាមរយះការបណ្តុះបណ្តាលពីមន្ត្រីជំនាញ មន្ទីរកសិកម្មខេត្តបាត់ដំបងថែមទាំងបានផ្តល់ការគាំទ្រពាក់ព័ន្ធក្នុងវិស័យកសិកម្ម ទាំងការសម្របសម្រួលវគ្គបណ្តុះបណ្តាល ការអនុវត្តលើផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្របតាមការចូលរួមអនុវត្តយ៉ាងសកម្មពីសមាជិករបស់សហគមន៍ទាំងអស់បានយ៉ាងល្អប្រសើ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


