Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម បាន​ចូលរួម​ការពារ​ជំងឺ​កូ​វីដ ១៩

បានផុស

នៅ

កំពង់ចាម​ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តកំពង់ចាម​ កំពុង​បាន​ចូលរួម​ក្នុងការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​នៅតាម​សហគមន៍ និង​នៅ​តាម​ទីប្រជុំជន ជាក់ស្ដែង​នៅ​ផ្សា​របឹង​កុក​ក្រុង​កំពង់ចាម គណៈ​អាជីវករ​ផ្សារ​ធ្វើ​ការ​ចុះ​ផ្សព្វផ្សាយ​ណែនាំ​អប់រំ​ណែនាំ និង​បាន​ចែក​ម៉ាស់ ការ​ដប​អាកុល​គ្រប់​ច្រកចេញ​ចូលក្នុង​ផ្សារ​ក្នុង​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ក៏​ដូច​ការ​ចូល​រួមសហការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​ក្រសួងសុខាភិបាល ដើ​ម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឡុង ឆៃ​អ៉ី ប្រធាន​គណៈ​អាជីវករ​ផ្សា​របឹង​កុក បាន​ឲ្យ​ដឹង​ថា ក្រោយពី​មានការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើ​ម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​តាម​សហគមន៍ ជាពិសេស​ប​ង្កើន​ការទប់ស្កាត់​បង្ការ​ការ​ពារ ដោយ​ខាង​គណៈ​អាជីវករ​បាន​ចែក​ម៉ាស់ ដាក់​ដក​អាល់កុល​តាម​ច្រកចេញ​ចូល និង​បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

លោកស្រី បាន​បន្ត​ទៀត​ថា ក្រោយពី​មាន​លេច​លឺ​ព័ត៌មាន​ក្លែងក្លាយ​បំពុលសង្គម ផ្សាយ​ថា​មាន​អ្នក​ដូរ​លក់​ក្នុង​ផ្សា​របឹង​កុក​កើ​ត​ជំងឺ​កូ​វីដ១៩​នេះ ទើ​ប​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​។ លោកស្រី​ឆៃ​អ៊ី ក៏​បាន​អំពាវនាវ​បន្ថែម​ដែរ​ថា អ្នកលក់ដូរ ឬ​អាជីវករ​ក្នុង​ផ្សា​របឹង​កុក​ពុំមាន​អ្នកណា​កើត​ឬ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពោល​គែ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ស្តាប់​តាម​សេចក្តី​ព័​ត៌​មាន​របស់​អាជ្ញាធរខេត្ត​និង​ជាពិសេស​ក្រសួងសុខាភិបាល។

គូសបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​សាលាខេត្ត​កំពង់ចាម ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ជំរុញ​ដល់​មន្ត្រី អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​១០ ប​ង្កើន​ការ​ផ្សព្វផ្សាយ និង​ណែនាំ​ពី​ការ​វិធាន​ការពារ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​តាម​សហគមន៍ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ជា​អាជ្ញាធរ ទាំង​ការរស់នៅ និង​ប្រកបមុខរបរ​ប្រចាំថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ២៨ នាទីutes មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ៤៥ នាទីutes មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ត្រាំ ថា ពូទីន និងហ្សេលេនស្គី ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រួចហើយ

ប ស ស
ព័ត៌មានជាតិ៥៥ នាទីutes មុន

ប ស ស ផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលដល់សមាជិកជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាង១លាន២សែននាក់

Sokha Hotels

ព័ត៌មានពេញនិយម