ព័ត៌មានអន្ដរជាតិ
មកស្គាល់ឧបនាយករដ្ឋមន្ត្រីថៃ ដន ប្រាម៉ាត់វីណៃ ដែលកំពុងធ្វើ ទស្សនកិច្ចនៅ កម្ពុជា នាពេលនេះ
លោក ដន ប្រាម៉ាត់វីណៃ (Don Pramudwinai) ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា និងធ្វើជាសហប្រធានជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ។

នៅ ព្រឹកថ្ងៃសុក្រនេះដែរលោក ដន ប្រាម៉ាត់វីណៃ នឹងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ វិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ។
លោកឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅ កម្ពុជារយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៦ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២១ នេះគឺជាអ្នកការទូតថៃបម្រើការជារដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីឆ្នាំ ២០២០ មកម្ល៉េះ ។

នៅ ឆ្នាំ ១៩៩២ អ្នកការទូតវ័យ ៧១ រូបនេះត្រូវបានតែងតាំងជាអគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីបូព៌ា ។ ពីឆ្នាំ ១៩៩៤ ដល់ ១៩៩៨ លោក ដន ប្រាម៉ាត់វីណៃ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតថៃប្រចាំប្រទេសស្វីស បុរីវ៉ាទីកង់ និងប្រទេសលិចតិនស្តាញ (Liechtenstein) ។
ក្រោយមកនៅ ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០០ លោកគឺជាអ្នកនាំពាក្យក្រសួងការបរទេសថៃ ហើយពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៤ លោកបានបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន កូរ៉េខាងជើង និងម៉ុងហ្គោលី ។

ចំណែកពីឆ្នាំ ២០០៤ ដល់ ២០០៧ លោកបានបម្រើការជាឯកអគ្គរាជទូតប្រចាំសហភាពអឺរ៉ុប ហើយចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩ លោកបានបម្រើការជាតំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ (UN) នៅ ទីក្រុងញូវយ៉ក ខណៈពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១០ លោកបានបម្រើការជាឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក ។
រីឯក្នុងឆ្នាំ ២០១៥ លោក ដន ប្រាម៉ាត់វីណៃ ត្រូវបានដំឡើងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ។ ក្នុងការរុះរើគណៈរដ្ឋមន្ត្រីកាលពីខែសីហា ឆ្នាំ២០២០ លោកក៏ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីបន្ថែមលើតួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានរដ្ឋសភារហូតមកដល់បច្ចុប្បន្ននេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


