ព័ត៌មានជាតិ
មន្ទីរសុខាភិបាលភ្នំពេញ នឹងពង្រាយគ្រូពេទ្យ ៨០នាក់ តាមមណ្ឌលប្រឡងបាក់ឌុប ត្រៀមសង្រ្គោះបេក្ខជនមានបញ្ហាសុខភាព
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងដាក់ពង្រាយក្រុមគ្រូពេទ្យប្រមាណ ៨០នាក់ នៅតាមមណ្ឌលប្រឡងបាក់ឌុបទាំង ២៨ ដើម្បីត្រៀមជួយសង្គ្រោះ ដល់បេក្ខជនពេលមាន បញ្ហាសុខភាពស្រាលៗនៅក្នុងកំឡុងពេលប្រឡង។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៥ ខែធ្នូនេះ ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២៧ និង ២៨ធ្នូខាងមុខ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចាត់ក្រុមសង្គ្រោះបឋមចំនួន ២៨ក្រុម ប្រចាំការនៅតាមមណ្ឌលប្រឡងនីមួយៗ ដោយក្នុងមួយក្រុមមួយមណ្ឌលចាប់ពី ២ទៅ ៣នាក់ តាមមណ្ឌលធំតូច។
លោកប្រធានមន្ទីរ បានបន្តថាជា ធម្មតាពេលប្រឡងបាក់ឌុបម្តងៗ បេក្ខជនប្រឡតែងតែជួបបញ្ហាសុខភាពស្រាលៗ មួយចំនួន ដូចជា៖ ឈឺក្បាល វិលមុខ ក្តៅខ្លួន សន្លប់ដោយសារភ័យជាដើម។មានបេក្ខជនខ្លះ ត្រូវប្រឡងនៅលើរថយន្តសាម៉ុយក៏មាន។
លោកប្រធានមន្ទីរ បានបន្តទៀតថា មន្ទីរបានត្រៀមរថយន្តសង្គ្រោះបន្ទាន់ប្រចាំការ នៅមន្ទីរពេទ្យបង្អែកទាំង ៨ផងដែរ ក្នុងករណីមានបេក្ខជនណាម្នាក់ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នោះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថាឆ្នាំនេះ មានបេក្ខជនចូលរួម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅមណ្ឌលប្រឡងរាជធានីភ្នំពេញចំនួន ២០៧៧៩នាក់ មាន ២៨មណ្ឌល ចែកជា ៨៤០បន្ទប់។ តួលេខនេះ មានការថយចុះ ៩២៧នាក់ បើធៀបទៅនឹងឆ្នាំមុន ដែលមានបេក្ខជនចំនួន ២១៧០៦នាក់។
លោក បានមានប្រសាសន៍បន្តថា នៅក្នុងដំណើរការប្រឡងបាក់ឌុបនេះ យើងនឹងបិទអាជីវកម្មថតចម្លងនៅជិតមណ្ឌលប្រឡង ១ថ្ងៃ មុនការប្រឡង ហើយសកម្មភាពអាជីវកម្ម ដែលបញ្ចេញសំឡេងឮខ្លាំង ដែលធ្វើឲ្យមានការរំខានដល់បេក្ខជន ក៏ត្រូវបានបិទដូចគ្នាដែរ ដើម្បីឲ្យដំណើរការប្រឡងប្រព្រឹត្តិទៅដោយរលូន និងលទ្ធផល អាចទទួលយកបានទាំងអស់គ្នា។
លោកបានបន្តទៀតថា ចំពោះកម្លាំងការពារមណ្ឌលប្រឡង រួមមានមន្ត្រីប៉ូលីស និងមន្ត្រីកងរាជអាវុធហត្ថ ត្រូវបានដាក់ការពារ នៅជុំវិញមណ្ឌលប្រឡង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ ដល់បេក្ខជនពេលមកប្រឡង និងចេញពីមណ្ឌប្រឡង។
លោកប្រធានមន្ទីរ បានបន្តទៀតថា ចំពោះដំណើរការប្រឡង គឺយើងអនុវត្តដូចមុនពេលឆ្លងជំងឺកូវីដ-១៩ ដដែលទេ មិនមានការប្រែប្រួលឡើយ ហើយអ្វីដែលក្រសួងបានដាក់ចេញ មន្ទីរបានប្រជុំផ្សព្វផ្សាយរួចរាល់ហើយ ដើម្បីឲ្យមន្ត្រីអប់រំអនុវត្ត ប្រកបដោយទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃទី ២៧ និង ២៨ខែធ្នូខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់។ ដោយឡែក មណ្ឌលសំណេរ មានចំនួនសរុប ២០៤ មណ្ឌល ត្រូវជ ៤ ៦១៦ បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


