ព័ត៌មានជាតិ
ការប្រលងបាក់ឌុបនៅខេត្តប៉ៃលិន ឆ្នាំ២០២១ មាន២មណ្ឌល ស្មើនឹង២១បន្ទប់ និងមានបេក្ខជនចំនួន៥០៥នាក់
ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋបានខេត្ត លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាច្រើនរូប។

ក្នុងឪកាសនោះដែរលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ត្រូវយកចិត្តទុកដាក់ប្រមូលនូវចំណេះ ដឹងដែលខ្លួនមាន ដើម្បីប្រឡងយកសញ្ញាបត្រនេះ ទៅប្រើការធ្វើការងារចិញ្ចឹមជីវិតប្រចាំគ្រួសារ និងសង្គមជាតិ ក្រោមម្លប់សន្តិភាព ក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីអភិបាលខេត្ត បានបន្តថា សូមប្អូនៗក្មួយៗ ជាបេក្ខជនយើង កុំលួចចម្លងគ្នា និងសុំកុំលួចមើលរឿងដាក់ប្រ៊ីយ៉ុងតាមខ្លួនករណីនេះប្រសិនបើគណៈកម្មការរៀបចំការប្រឡងពិសេសអង្គភាពប្រឆាំងអំពើពុករលួយចាប់បាននឹងធ្លាក់ដោយស្វ័យប្រវត្តិ ។ ជាមួយនេះដែរសូមបេក្ខជនរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងគោរពវិន័យឲ្យបានល្អក្នុងពេលប្រឡង ជាចុងក្រោយសូមចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំនិង៣ការពារដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នាផងដែរ។

បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា សម្រាប់សម័យប្រឡងសញ្ញាប័ត្រទុទិយភូមិឆ្នាំសិក្សា២០២ ១នេះ ខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន៥០៥នាក់ ស្រី២៧៧នាក់ ដោយចែកចេញជា២មណ្ឌល និងមាន ២១បន្ទប់ ព្រមទាំងមានគណៈកម្មការក្នុងមណ្ឌលប្រលង៦៩ផងដែរ។
សូមបញ្ជាក់ថា សម្រាប់ការត្រួតពិនិត្យវិញ្ញាសារប្រលងគឺ បានដំណើរការទៅតាមកម្មវិធីដែលគ្រោងទុក ព្រមទាំងមានគណៈកម្មាការប្រលងថ្នាក់ខេត្ត ថ្នាក់ជាតិ ចូលរួមត្រួតពិនិត្យវិញ្ញាសារ គឺមានសុវត្ថិភាព ដោយមានការចូលរួមចុះហត្ថលេខា ពីបេក្ខជនប្រឡងទទួលស្គាល់ជាផ្លូវការផងដែរ ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


