ព័ត៌មានជាតិ
បេក្ខជនជាង៤ពាន់នាក់ បានអវត្តមានក្នុងពេលប្រឡងបាក់ឌុបនៅឆ្នាំនេះ
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ថ្ងៃទី១ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ក្នុងព្រឹកនេះដែរ មានពីរមុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រពិត) ផែនដី បរិស្ថានវិទ្យា និងប្រវត្តិវិទ្យា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤,១៨៣នាក់ (ស្រី៦០៣៩៧នាក់) មាន ២០៤មណ្ឌល មាន៤,៦១៦ បន្ទប់ ។ ចំណែក បេក្ខជនអវត្តមានវិញ មានចំនួន ៤,១៩៨ នាក់ (ស្រី ១,៧៩២នាក់) ស្មើនឹង ៣,៦៨ភាគរយ ។

ក្នុងអំឡុងពេលដំណើរការប្រឡងនេះ ក៏មានបេក្ខជនដែលមានបញ្ហាសុខភាពផ្ទាល់ខ្លួនចំនួន២៥ករណីផងដែរ ក្នុងនោះ បេក្ខជនមានជំងឺកូវីដ១៩ ដែលជាកីឡាការិនីចំនួន ២រូប បេក្ខជនមានកម្តៅលើសធម្មតាដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន៧ នាក់ និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន ១៦ នាក់។ សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងបន្តក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខភិបាល និងអាជ្ញាធរពាក់ព័ន្ធ ។

នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អមានសភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយសហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំអំពើពុករលួយ និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ។

នៅក្នុងព្រឹត្តិការណ៍ប្រឡងនេះដែរ មិនមានបេក្ខជនណារំលោភបទបញ្ញត្តិនៃការប្រឡង គ្មានការយកសំណៅឯកសារ ឬឧបករណ៍អេឡិត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ ។ បេក្ខជនទាំងអស់ បានអនុវត្តយ៉ាងល្អ និងខិតខំប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន៕
អត្ថបទ ៖ ណារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


