Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ស្វាគមន៍ឆ្នាំ ២០២២ ជាមួយនឹងការឆ្លងកូវីដដ៏អាក្រក់បំផុត (មានវីដេអូ)

បានផុស

នៅ

ប្រទេសចិនបានចាប់ផ្តើមឆ្នាំ ២០២២ ជាមួយនឹងចំនួនករណីឆ្លងកូវីដក្នុងសហគមន៍ដ៏ធំបំផុតសម្រាប់រយៈពេល ៧ ថ្ងៃ ចាប់តាំងការយកឈ្នះលើជំងឺរាតត្បាតដំបូងរបស់ប្រទេសជិត ២ ឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីគណៈកម្មការសុខភាពជាតិបានបង្ហាញនៅថ្ងៃចន្ទនេះថា ចិនបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៦១ ករណីកាលពីថ្ងៃអាទិត្យ ដោយមាន ១០១ ករណីទាក់ទងនឹងករណីឆ្លងក្នុងសហគមន៍ និង ៦០ ករណីជាករណីនាំចូលពីបរទេស ។

ទន្ទឹមនោះ ករណីឆ្លងមិនបង្ហាញរោគសញ្ញាថ្មីសរុបចំនួន ៣៥ ករណីក៏ត្រូវបានកត់ត្រាផងដែរ ហើយអ្នកជំងឺបង្ហាញរោគសញ្ញាចំនួន ៥៦២ ករណីនៅតែស្ថិតក្រោមការពិនិត្យផ្នែកវេជ្ជសាស្ត្រ ដែលនាំឲ្យចំនួនសរុបនៃករណីបង្ហាញរោគសញ្ញាក្នុងសហគមន៍នៅក្នុងប្រទេសចិនក្នុងសប្តាហ៍មុនឡើងដល់ ១,២៥២ ករណី ។

ការកើនឡើងនេះក៏ត្រូវបានជំរុញភាគច្រើនដោយការផ្ទុះឡើងនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្ម និងបច្ចេកវិទ្យាភាគពាយ័ព្យនៃទីក្រុង Xi’an ដែលមានប្រជាជនចំនួន ១៣ លាននាក់ ។

គិតត្រឹមថ្ងៃចន្ទនេះទីក្រុង Xi’an ស្ថិតនៅក្រោមការបិទខ្ទប់រយៈពេល ១២ ថ្ងៃហើយ ហើយបានរាយការណ៍ពីករណីឆ្លងបង្ហាញរោគសញ្ញាក្នុងសហគមន៍ចំនួន ១,៤៥១ ករណី ចាប់តាំងពីថ្ងៃទី ៩ ខែធ្នូ ដែលជាចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងទីក្រុងផ្សេងទៀតនៅក្នុងប្រទេសចិននាឆ្នាំ ២០២១ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ បិទ វៀតណាម តែ ចិន បើកច្រកព្រំដែនឲ្យ ថៃ ដឹកផលិតផលចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម