ជីវិតកម្សាន្ដ
នាង គន្ធា ថ្លែងអំណរគុណសម្តេចទាំងទ្វេ ជួយបច្ច័យបុណ្យគម្រប់ខួប ៧ ថ្ងៃបងប្រុស
តារាចម្រៀងកញ្ញា នាង គន្ធា ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងប្រុសលោក នាង ប្រាក់សុគន្ធ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានជួយឧបត្ថម្ភផ្ដល់បច្ច័យបុណ្យខួប ៧ ថ្ងៃ បងប្រុសរបស់នាងចំនួន ១០ លានរៀល។

តារាចម្រៀង នាង គន្ធា បានលើកឡើងថា នាងសូមសូមគោរពអរគុណយ៉ាងក្រៃលែងចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យនូវទឹកប្រាក់ ១០ លានរៀលក្នុងកម្មវិធីបុណ្យ ៧ ថ្ងៃរបស់បងប្រុសរបស់ខ្លួន គឺ លោក នាង ប្រាក់សុគន្ធ ដោយបានដឹកនាំដោយលោកអភិបាលរងខេត្តបាត់ដំបង និងលោកអភិបាលស្រុកសំឡូត។

កញ្ញា នាង គន្ធា បានលើកឡើងទៀតថា ក្នុងឆ្នាំថ្មី ២០២២ នេះនាង និងក្រុមគ្រួសារបួងសួងសូមសម្តេចទាំងពីរមានសុខភាពល្អ កម្លាំងមាំមួន និងមានអាយុយឺនយូរក្នុងការដឹកនាំប្រទេស។

គួររំលឹកថា តារាចម្រៀងវ័យក្មេង នាង ប្រាក់សុគន្ធ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ក្រោយចេញពីច្រៀងនៅហាងសាច់អាំង ក្បែរច្រមុះជ្រូកស្ទឹងមានជ័យ បណ្តាលឱ្យស្លាប់ក្រោយបញ្ចូនដល់មន្ទីពេទ្យ។ ចំណែកពិធីបុណ្យគំរប់ ៧ ថ្ងៃបានធ្វើឡើងរួចរាល់ហើយ នៅស្រុកកំណើត ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


