ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ចង់យកបច្ចេកវិទ្យា Blockchain Financial របស់ថៃមកប្រើប្រាស់ក្នុងវិស័យទេសចរណ៍នៅកម្ពុជា
ក្រសួងទេសចរណ៍កម្ពុជា កំពុងចាប់អារម្មណ៍ចង់យកបច្ចេកវិទ្យាឌីជីថល Blockchain Financial ពីប្រទេសថៃមកប្រើប្រាស់លើឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិបានកាន់តែច្រើនបន្ថែមទៀត។ បច្ចេកវិទ្យាឌីជីថល Blockchain Financialនេះ កំពុងមានការពេញនិយមប្រើប្រាស់ខ្លាំងនៅក្នុងឧស្សាហកម្មទេសចរណ៍ថៃ។

ការចង់នាំយកបច្ចេកវិទ្យាឌីជីថល Blockchain Financialនេះ ត្រូវបានបញ្ជាក់ឲ្យដឹងដោយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា។ លោកបណ្ឌិត សុខ សុក្រឹត្យា កាលពីពេលថ្មីៗនេះ បានជួបពិភាក្សាការងារជាមួយលោក Jirayut Supsrisopha ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Bitkub Capital Group Holdings Co., LTD. (Thailand) ជាក្រុមហ៊ុនប្រើប្រាស់ផ្នែកបច្ចេកវិទ្យាឌីជីថលBlockchain Financialមួយនៅប្រទេសថៃ។

លោក សុខ សុក្រឹត្យា បានអះអាងថា ការជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុននេះគឺ ដើម្បីសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅថែមទៀតអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងដើម្បីសិក្សានាំយកប្រព័ន្ធដ៏ទំនើបនេះមកប្រើប្រាស់នៅក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ បើតាមលោករដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា គឺប្រព័ន្ធបច្ចេកវិទ្យានេះ នឹងធ្វើការទាក់ទាញអ្នកវិនិយោគលើវិស័យទេសចរណ៍ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ដោយសារតែប្រព័ន្ធនេះបានផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង។

ចំណែក លោក Jirayut Supsrisopha បានផ្តល់បទពិសោធន៍ រួមទាំងចំណេះដឹងសំខាន់ៗទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនេះ ហើយបានបង្ហាញពីសក្តានុពល និងសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះផងដែរ។ លោកបានលើកឡើងថា ក្រុមហ៊ុន Bitkub រីករាយ និងត្រៀមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា វិស័យឯកជនដទៃទៀត ក្នុងការនាំយកប្រពន្ធ័បច្ចេកវិជ្ជាទំនើបនេះ មកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យទេសចរណ៍។ លោកថា ប្រព័ន្ធបច្ចេកវិទ្យាដ៏ទាន់សម័យមួយនេះ គឺគ្មានអ្នកណាអាចលួចព័ត៌មានសម្ងាត់បាននោះឡើយ ហើយវាមានប្រព័ន្ធសន្តិសុខឌីជីថលល្អក្នុងការរក្សាទិន្នន័យរបស់អតិថិជន៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន