កូវីដ-១៩
កន្លះខែហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
រយៈពេល កន្លះខែ ឬ ១៥ថ្ងៃជាប់គ្នាមកនេះ កម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជាបន្ត។
ក្រសួងសុខាភិបាល នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ដោយបង្ហាញថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ។
រយៈពេល ១៥ ថ្ងៃជាប់គ្នា ពោលគឺចាប់ពីតាំងពីថ្ងៃទី ៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩។
សេចក្ដីជូនព័ត៌មានខាងលើ បានបង្ហាញការរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៣០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ក្នុងនោះករណីនាំចូលចំនួន ៧ នាក់ និងឆ្លងក្នុងសហគមន៍ ២៣នាក់ និងអ្នកជំងឺចំនួន ១៧ នាក់ជាសះស្បើយ។
គួរបញ្ជាក់ថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៨ ខែមករានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០ ៨៧៧ នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៧ ១៤៦ នាក់ និង ករណីស្លាប់សរុបចំនួន ៣ ០១៥ នាក់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២២ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore