វប្បធម៌ ជំនឿ
ជណ្ដើរក្នុងសុបិន ទាក់ទងនឹងស្ថិរភាពការងារបច្ចុប្បន្ន
ជណ្ដើរជាវត្ថុជួយចម្លងយើងទៅកាន់កន្លែងចង់ទៅ ជាពិសេសទីខ្ពស់។ ប្រសិនបើវា ស្ថិតក្នុងសុបិនរបស់យើងវិញអត្ថន័យ មានន័យយ៉ាងណា?
ជណ្ដើរក្នុងសុបិន តំណាងឲ្យការងារមានគេតាមសម្លឹងមើល មានគេកំពុងមើលសមត្ថភាពយើងខ្លាំង ឬខ្សោយ។ ម៉្យាងទៀត វាក៏ទាក់ទងនឹងការព្យាយាមរបស់យើង ក្នុងកិច្ចការងារសព្វថ្ងៃនេះដែរ។
សុបិនឃើញជណ្តើរខ្ពស់ នោះបានសេចក្ដីថា អ្វីដែលយើងកំពុងគិតចង់ធ្វើ ឬមានក្ដីសង្ឃឹម នឹងទទួលបានជោគជ័យឆាប់ៗ សមតាមបំណង។ ប៉ុន្តែ យ៉ាងណាក៏ដោយ ចូរកុំលោភលន់នឹងសំណាងនោះពេក ត្រូវចេះស្គាល់ថាគ្រប់គ្រាន់ ទើបជីវិតមានន័យ។

សុបិនឃើញជណ្ដើរធំទូលាយ នោះបង្ហាញពីស្ថិរភាពក្នុងការងារនាបច្ចុប្បន្ននេះ កំពុងមានលំនឹងល្អ មានគេគោរព និងឲ្យតម្លៃ។ ក្នុងនោះ ក៏មានមេកោយសម្លឹងឃើញពីសមត្ថភាពពិតៗ ចេញពីក្នុងខ្លួន ដើម្បីងាយស្រួលដំឡើងតំណែង។ ចូរខិតខំនិងព្យាយាមទៅមុខបន្តទៀត កុំបោះបង់ ជោគជ័យកំពុងនៅកៀកហើយ។

សុបិនខ្លួនឯងបានធ្លាក់ជណ្តើរ បញ្ជាក់ថា អ្វីដែលរំពឹងទុក ប្រហែលជាមិនដូចការចង់បាន ឬជួបឧបសគ្គធំនៅខាងមុខ។ វាត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានអ្វីដែលអ្នកចង់បាន។ ចងចាំថា មនុស្សណាមានការព្យាយាមខ្ពស់ នឹងទទួលបានផលនោះដូចបំណង។ ម្ល៉ោះហើយ សុបិនគ្រាន់តែជាសុបិន សំខាន់យើងនៅពិភពខាងក្រៅ ត្រូវធ្វើឲ្យល្អជាងនៅក្នុងសុបិន៕
គ្រូ ណុប
ចុចអាន៖ភ្នំក្នុងសុបិន តំណាងឲ្យការងារស្មុគស្មាញ មានគេចង់ផ្ចាញ់មុខតំណែង
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


