Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប៉ូឡូញ ៣០ម៉ឺនដូស នៅល្ងាចស្អែក

បានផុស

នៅ

រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន៣០ម៉ឺនដូសជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលបានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែមករា​នេះ។

វ៉ាក់សាំង ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញនេះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គួរបញ្ចាក់ជូនថា មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង៤៣លានដូស។ ក្រៅតែពីការបញ្ជាទិញដោយផ្ទាល់ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជាកន្លងមក រួមមាន ដូចជា ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី និងហូឡង់ជាដើម។

របាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតត្រឹមថ្ងៃទី២៣ ខែមករា កម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងសរុបជាង ១៤លាននាក់។ ក្នុងនោះ អ្នកចាក់បានពីរដូស មានចំនួនជិត១៤លាននាក់ អ្នកចាក់ ៣ដូស បានជាង ៥លាននាក់ និងអ្នកចាក់បាន ៤ដូស មានចំនួនជាង៣០ម៉ឺននាក់ ៕ ​

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម