ព័ត៌មានជាតិ
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈប្រកាសព័ត៌មាន ពីករណីឈ្លោះប្រកែកគ្នារវាងអ្នកបើកបររថយន្តក្រុងនិងអ្នកម៉ូតូនៅផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២
ភ្នំពេញ ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញនៅថ្ងៃទី២៦មករានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធករណីឈ្លោះប្រកែកគ្នារវាងអ្នកបើកបររថយន្តក្រុងនិងអ្នកម៉ូតូនៅផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ ។ ករណីនេះរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានអញ្ជើញអ្នកបើកបររថយន្តក្រុងមកធ្វើការអប់រំ ណែនាំ ជាមួយការធ្វើកិច្ចសន្យាមិនអោយគាត់ប្រព្រឹត្តទង្វើបែបនេះទៀត។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញដែលព័ត៌មានយើងទទួលបាននៅព្រលប់ថ្ងៃទី២៦មករានេះ ដែលក្នុងសេចក្តីប្រកាសព័ត៌មាននេះមានន័យថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីបណ្តាញសង្គម (Face Book) បានចែកផ្សព្វផ្សាយពីរូបភាពបុគ្គលិកឈ្មោះ ម៉ៅសុផល ភេទប្រុស អ្នកបើកបររថយន្តក្រុង ស្លាកលេខរដ្ឋ៣៧, ៣-០២១៨ ដែលបានឈ្លោះប្រកែកគ្នារវាងអ្នកបើកបរម៉ូតូតាមផ្លូវសាធារណៈ ត្រង់ ចំណុចផ្ដុំស្ថានីយប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនោះ គឺដើមហេតុបណ្តាលមកពីអ្នកបើកបររថយន្តក្រុង បានស៊ីផ្លេទៅលើអ្នកបើកបរម៉ូតូដែលកំពុងបើកបរ នៅទ្រូងផ្លូវដែលជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ បានធ្វើឲ្យភាគីខាងម៉ូតូមានការខឹងសម្បាក៏ជិះតាម និងប្រើពាក្យសម្តីប្រមាថមើលងាយមួយចំនួនលើអ្នកបើកបររថយន្តក្រុង ពេលនោះអ្នកបើកបរ រថយន្តក្រុងក៏ទប់អារម្មណ៍ខឹងពុំបានក៏បានឈ្លោះប្រកែកគ្នារកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ។
ចំពោះទង្វើ និងកាយវិការគ្មានសុជីវធម៌របស់អ្នកបើកបរដែលបានធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ សុជីវធម៌សម្រាប់ អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងពង្រឹងវិន័យលើបុគ្គលិកអ្នកបើកបរខាងលើ ដោយអញ្ជើញគាត់មកធ្វើការអប់រំ ណែនាំ ដោយមានកិច្ចសន្យាមិនអោយគាត់ប្រព្រឹត្តទង្វើបែបនេះទៀត។
ទន្ទឹមនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ក៏សូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកបើកបរម៉ូតូទាំងអស់មេត្តាចូលរួមចំណែកក្នុងការទុកគន្លងផ្លូវ រថយន្តសម្រាប់រថយន្តធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


