ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិ ចេញវិធានការ ៧ ចំណុច ការពារសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំចិន
អគ្គស្នងការដ្ឋាននគរបាលជាតិណែនាំដល់នាយកដ្ឋានអង្គភាពជំនាញ និងស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត នូវវិធានការ ៧ ចំណុចដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឱ្យដឹង នៅក្នុងសេចក្តីជួនដំណឹងដែលទើបទទួលបាននៅថ្ងៃនេះថា វិធានការទាំង ៧ ចំណុចនោះរួមមាន ទី១. ត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសក្តាប់ឱ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឱ្យមានចលាចលក្នុងសង្គម។ ២. ចាត់វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីអារាម ព្រះវិហារចិន និងវៀតណាម ក៏ដូចជា ទីសក្ការៈ និងតាមរមណីយដ្ឋាននានាដែលមានប្រារព្ធពិធីសែព្រេន និងកម្សាន្តសប្បាយ ដោយធ្វើការបង្ការទប់ស្កាត់មិនឱ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ព្រមទាំងសកម្មភាពក្មេងទំនើងបង្កការអុកឡុករំខានការកម្សាន្តសប្បាយធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន។
៣. យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។ ៤. ត្រូវសហការជាមួយអាជ្ញាធរដើម្បីផ្សព្វផ្សាយ រំលឹកដាស់តឿនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេស ទៀនធូបនៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គីសនី ព្រមទាំងហាមឃាត់មិនឱ្យដុតផាវ កាំជ្រួច ឬ បង្កសម្លេងផ្ទុះផ្សេងៗ។ ជាមួយគ្នានោះត្រូវប្រមូលផ្ដុំកម្លាំង និងមធ្យោបាយប្រចាំការដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុបានទាន់ពេលវេលា។

៥. បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ គ្រប់ថ្នាក់ ដោយត្រៀមទាំងកម្លាំង មធ្យោបាយ សម្ភារៈ សំដៅរួមចំណែកក្នុងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣កុំ ៣កាពារ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាតត្បាត ជំងឺកូរីដ-១៩ ក្នុងសហគមន៍។ ៦. ត្រូវពង្រឹងបន្ថែមនូវយន្តការប្រចាំការគ្រប់ថ្នាក់នឹងយន្តការទំនាក់ទំនងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ បញ្ហាស្ទះចរាចរណ៍ ឬហេតុការណ៍ចៃដន្យនានាដែលអាចកើតមានឡើងជាយថាហេតុ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
៧. ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផលនៃការអនុវត្តវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ផ្ញើមកសេនាធិការដ្ឋាននៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២ ជាកំណត់។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែមករា ដល់ថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


