ព័ត៌មានជាតិ
ទស្សនៈសហគ្រិនកម្ពុជាជុំវិញការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩
ក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ នាពេលថ្មីៗ បណ្ដាសហគ្រិននៅក្នុងស្រុកបានសាទរ និងបញ្ចេញទស្សនៈវិជ្ជមាននានាជុំវិញករណីនេះ។

ថ្លែងមកកាន់ កម្ពុជាថ្មី លោក លី ប៉េងហេង ជាម្ចាស់សារមន្ទីរ វិមានសុខា ខេត្តសៀមរាប ប្រាប់ថា លោកមានក្ដីរីករាយសាទរចំពោះការបញ្ជាទិញថ្នាំបង្ការកូវីដ-១៩ របស់សម្ដេចនាយកមន្រ្តី ហ៊ុន សែន ហើយលោក និងក្រុមគ្រួសារ ក៏បានចូលរួមថវិកាមួយចំនួនជាមួយរដ្ឋាភិបាលផងដែរ។ លោកបន្តថា ប្រសិនបើមិនមានវ៉ាក់សាំងនោះទេ កូវីដ-១៩ នឹងមិនងាយបាត់ទៅវិញ រីឯអាជីវកម្មរបស់លោកក៏មិនអាចដំណើរការបានដែរ។ កន្លងមកតាំងពីមេរោគរាតត្បាតបង្ហាញវត្តមាន ទាំងសារមន្ទីរវិមានសុខា និងហាងកាហ្វេរបស់លោក ពុំអាចបើកទ្វារឡើយ រីឯចំណូលរឹតតែគ្មានតែម្ដង។

លោក លី ប៉េងហេង មានទស្សនៈវិជ្ជមានថា វ៉ាក់សាំងកូវីដ-១៩ នឹងស្ដារបញ្ហាសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាអាចសម្រួលដល់អាជីវកម្មរបស់លោកឲ្យបើកដំណើរការប្រក្រតីម្ដងទៀត។
ដោយឡែក ឧកញ៉ា បណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យបានលើកឡើងនូវការយល់ឃើញជាវិជ្ជមានផងដែរ ពាក់ព័ន្ធការបញ្ជារទិញវ៉ាក់សាំង ប្រាប់មក គេហទំព័រកម្ពុជាថ្មី។
លោកមានប្រសាសន៍ថា “ការបញ្ជាទិញវ៉ាក់សាំងគឺជារឿងល្អ ហើយក៏ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលក្នុងនាមជាអាណាព្យាបាល។ ករណីនេះមិនមានអ្វីចម្លែកទេ ព្រោះថា រដ្ឋាភិបាលលើពិភលោកក៏បញ្ជារទិញសម្រាប់ពលរដ្ឋរបស់គេ មិនថា ប្រទេសអ្នកមាន ឬអ្នកក្រ រាប់តាំងអាមេរិក អង់គ្លេស សូម្បីប្រទេសក្រីក្របំផុត ក៏ទិញដើម្បីចាក់ជូនប្រជាជនហ្វ្រីដែរ។”

ឧកញ៉ា បណ្ឌិត គឹម ហ៊ាង បន្តថា “ចំពោះប្រទេសយើង រដ្ឋាភិបាលបានបញ្ជារទិញវ៉ាក់សាំង១លានដូស ដែលអាចចាក់ជូនពលរដ្ឋប្រាមាណ ៥០ ម៉ឺននាក់ ហើយគោលដៅគឺ ចាក់ជូនសម្រាប់អ្នកប្រឈមហានិភ័យច្រើន។ ចំពោះគំនិតនេះ ខ្ញុំយល់ថាល្អមែនទែន! ដែលវ៉ាក់សាំងផ្ដល់ជូនដល់គ្រូពេទ្យ គ្រូបង្រៀន ទាហានល។ល។ គឺជារឿងត្រឹមត្រូវមួយ!”
ប្រធានក្រុមហ៊ុន Khmer Real Estate រូបនេះ បន្ថែមទាំងក្ដីសោមនស្សទៀតថា “បើនិយាយពីសេដ្ឋកិច្ចក្រោយទទួលបានវ៉ាក់សាំង ចំពោះខ្ញុំមានភាពងាយស្រួល ព្រោះថាពេលមានអ្នកជំងឺ យើងមិនដឹងត្រូវធ្វើយ៉ាងណាទេ តែពេលអស់ កូវីដ យើងមានវិធីទាក់ទងអតិថិជនបានងាយស្រួល។” “មែនទែនទៅ សេដ្ឋកិច្ចរបស់យើងមានបញ្ហាដោយសារ កូវីដ តែបើចប់កូវីដ យើងគ្រាន់កំណែទម្រង់តិចតួច សេដ្ឋកិច្ចប្រាកដជាដើរឡើងវិញស្រួលមិនខាន ព្រោះប្រទេសរបស់យើង ជាប្រទេសងាយធ្វើវិនិយោគ។”
ឧកញ៉ា គឹម ហ៊ាង លើកឡើងជាវិជ្ជមានថា “ដូច្នេះប្រសិនកូវីដអស់ឆាប់ៗ យើងទន់ភ្លន់បន្តិច រាក់ទាក់បន្តិច វិនិយោគិនបរទេសនឹងចូលមកច្រើន ហេតុនេះយើងមិនបារម្ភរឿងសេដ្ឋកិច្ចទេ បារម្ភតែថា ពេលណាចប់កូវីដប៉ុណ្ណោះ។” លោកថា រឿងពិបាកមិនមែនជារឿងសេដ្ឋកិច្ចឡើយ តែកូវីដទៅវិញទេ ដែលពិបាកប៉ាន់ស្មាន ដូច្នេះកាលណាវ៉ាក់សាំងមកដល់ សេដ្ឋកិច្ចប្រាកដជាប្រសើរឡើងវិញ៕
អត្ថបទ៖ សន្យា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


