Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យជំនាញ ថៃ ថា កូវីដ ជិតឈានដល់ថ្ងៃអវសានហើយ

បានផុស

នៅ

វេជ្ជបណ្ឌិត Manoon Leechawengwongs អ្នកឯកទេសខាងផ្លូវដង្ហើម នៅប្រទេសថៃ បាននិយាយកាលពីថ្ងៃសុក្រថា ជំងឺរាតត្បាតកូវីដ ១៩ គួរតែបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយសារតែការ​លេចចេញ​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង​ក្លាយ​ពូជប្រភេទ BA.1 និង BA.2 ។

អ្នកឯកទេសមកពីមន្ទីរពេទ្យ Vichaiyut រូបនេះ​បាន​និយាយ​ថា “ប្រភេទ BA.2 ឥឡូវនេះ​ ត្រូវ​បាន​រក​ឃើញនៅក្នុងប្រទេសចំនួន ៥៧ ហើយ​ នៅក្នុងតំបន់ខ្លះ វាបានក្លាយ​ទៅជា​ប្រភេទ​រង​ដ៏​សំខាន់​ជំនួស BA.1 ឬ​ប្រភេទ Omicron ដើម”។

ដោយឡែក អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា BA.2 គឺ ៥០ ភាគរយ​អាច​ឆ្លង​បាន​ច្រើន​ជាង BA.1 ប៉ុន្តែ​មិន​ទំនង​ជា​​មាន​គ្រោះថ្នាក់នោះទេ ខណៈ​​ដែល​វា​បាន​បង្ហាញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ ឬ​ការ​ស្លាប់​ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​ឆ្លង។

ទន្ទឹមនោះ Omicron BA.2 ក៏ត្រូវបាន​គេ​ដាក់ឈ្មោះ ថា “អូមីក្រុង​បំបាំង​កាយ” ដោយសារតែមានការ​លំបាក ក្នុង​ការប្រាប់ពីភាព​ខុសគ្នារវាង​វីរុស BA.2 និង Delta ដោយ​ប្រើ​វិធីសាស្ត្រ RT-PCR ។

ចំណែក​អ្នក​ដែល​បាន​ទទួលការចាក់វ៉ាក់សាំងចំនួន ២ ដូស​ដំបូង​របស់​ពួកគេ និង​ដូស​ជំរុញ​ នឹង​មាន​ប្រព័ន្ធ​ភាពស៊ាំ​គ្រប់គ្រាន់​ ដើម្បី​ការពាររោគសញ្ញាធ្ងន់ធ្ងរ និងការស្លាប់បន្ទាប់ពីឆ្លងមេរោគ BA.1 ឬ BA.2 ។

លោកក៏​បាន​និយាយ​ទៀត​ថា ” BA.2 នឹងជំនួសគ្រប់វីរុសនៃកូវីដ១៩ ដែលបានរកឃើញពី​មុន ស្ទើរ​តែ​គ្រប់ប្រទេស” ។ មនុស្សភាគច្រើននឹងឆ្លងមេរោគកាន់តែលឿន ហើយ​បង្កើតភាព​ស៊ាំ និង​បញ្ចប់​ជំងឺ​រាតត្បាតកូវីដ-១៩ គួរតែក្លាយជាជំងឺ​ឆ្លង​ធម្មតា ឬដល់ទី​អវសាន​នៅ​ក្នុងឆ្នាំនេះ។

លោក​បន្ថែម​ចុងក្រោយថា ​អ្នក​ដែលមិនធ្លាប់ចាក់វ៉ាក់សាំង ឬទើបតែបានចាក់វ៉ាក់សាំងលើកដំបូង គួរតែ​ចាក់វ៉ាក់សាំង​ដែល​នៅសល់។ នេះជាវិធីតែមួយគត់ ដែល​យើងអាចបញ្ចប់​ជំងឺ​រាតត្បាត​នេះ ​ឲ្យ​បាន​ល្អ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationthailand

ចុចអាន៖វីរុសអូមីក្រុងបំប្លែង BA.2 អាចវាយលុកខ្លាំង លើសុខភាពមនុស្សចាស់

ចុចអាន៖វីរុសក្លាយពូជ “អូមីក្រុងបំបាំងកាយ” ឆ្លងខ្លាំង រាលដាលចូលប្រទេសចំនួន ៥៧ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម