នយោបាយ
ដល់ថ្ងៃសមាជ លោក ហេង ចន្ថា ប្រកាសផ្តាច់ខ្លួនមកដង្ហែតាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ
លោក ហេង ចន្ថា ដែលស្ថិតនៅក្រុមលោក សាយ ហាក់ លោកផាន់ សិទ្ធី និងលោក ញ៉េប ប៊ុនជិន បានផ្តាច់ខ្លួនចេញ ហើយស្ម័គ្រចិត្តមកដង្ហែតាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ។ នេះបើយោងតាមលិខិតរបស់លោក ហេង ចន្ថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

តាមលិខិត លោក ហេង ចន្ថា បានទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ថា លោកបានដង្ហែតាមព្រះកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយស្វាមីភ័ក្ត្រ ស្មោះត្រង់គ្រប់កាលៈទេសៈទាំងកម្លាំង កាយចិត្ត និង ទ្រព្យធន ឥតងាករេ ជារៀងដរាបមក។
លោកបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏មហាសែនលំបាក លោកបានយល់ច្បាស់ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាបញ្ញវន្តមួយអង្គប្រ កបដោយព្រះបញ្ញាញាណជាទីទំនុកចិត្តរបស់សមាជិកសមាជិការបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងសក្តិសមជាអ្នកបន្តវេនពីព្រះអយ្យកោ និងព្រះបិតារបស់ព្រះអង្គ ដើម្បីគង់ជាព្រះប្រធានដឹកនាំគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ឱ្យមានប្រជាប្រិយភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រង់នាពេលខាងមុខនេះ។ ដើម្បីថ្វាយព្រះគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអគ្គមគ្គុទ្ទេសប្រវត្តិសាស្ត្រនៃគណបក្សហ្វ៊ុនស៊ិនប៉ិច លោកព្រមទាំងក្រុមគ្រួសារ និងអ្នកគាំទ្រទាំងអស់ សម្រេចចិត្តថ្វាយការគាំទ្រព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្ស ដែលដាក់ជូនអង្គសមាជបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនាថ្ងៃទី០៩ ឆ្នាំ២០២២។

ជាការកត់សម្គាល់ ការផ្តាច់ខ្លួនរបស់លោក ហេង ចន្ថា ពីក្រុមលោកសាយ ហាក់ បានធ្វើឡើង បន្ទាប់ពីបរាជ័យក្នុងការយាងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី មកធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយសម្តេចរាជបុត្រី បានប្រកាសបដិសេធមិនជាប់ទាក់ទង ឬមានតួនាទីជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចទេ៕
ដោយ ៖ កោះកែវ
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


