សន្តិសុខសង្គម
ខឹងឪពុក យកខ្សែគោរឹតកកូនស្រី រំសាយកំហឹង
បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបុរសរូបនេះ សម្លាប់ក្មេងស្រីមិនបានសម្រេច កាលពីរសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទី នៅចំណុចសាលាបឋមសិក្សា ភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ករណីមនុស្សឃាតដោយចេតនា។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ជួន ធឿន ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិគូរ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិ,ឃុំ កើតហេតុខាងលើ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ នី ណាវី អាយុ ៦ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិ,ឃុំជាមួយជនដៃដល់។ បច្ចុប្បន្នមានទីលំនៅភូមិ,ឃុំ កើតហេតុខាងលើ រងរបួសធ្ងន់ ប៉ុន្តែជួយសង្គ្រោះទាន់ពេល មិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតឡើយ។

លោក ថេង ច័ន្ទធី អធិការនគរបាលស្រុកបកែវ បានឲ្យដឹងថា ជនសង្ស័យខឹងឪពុកក្មេងស្រីរងគ្រោះ ជាមេជាងសំណង់ មិនបើកលុយថ្លៃពលកម្មឲ្យខ្លួន ទើបសម្រេចចិត្តយកខ្សែគោរឹតកក្មេងស្រីសម្លាប់ចោល ជាការរំសាយកំហឹង។

ក្រោយពីទទួលបានព័ត៌មានពីមេភូមិប៉ាអរ កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងវេនប្រចាំបញ្ជា និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋាបាលឃុំកិចុង ចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផលិតផលក្នុងស្រុកសំខាន់ៗមានចំណីអាហារ គ្រឿងទេស គ្រឿងសម្អាង កំពុងក្តាប់ចំណែកទីផ្សាររីកធំឡើង


