សន្តិសុខសង្គម
ឆេះរថយន្ដក្រុងមួយគ្រឿង ខណៈកំពុងដឹកអ្នកដំណើរជាង៣០នាក់
រថយន្តធំដឹកអ្នកធ្វើដំណើរទេសចរឆ្លងខេត្តជាង៣០នាក់ បានឆេះយ៉ាងសន្ធោសន្ធៅ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង-ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៦យប់ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២។

តាមប្រភពពីអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថា ដើមហេតុនៃការឆាបឆេះនោះបន្ទាប់ពីធ្វើដំណើរកាត់តាមអូរពងមាន់ចូលមកក្រុងស្ទឹងត្រែងជាច្រើនគីឡូម៉ែត្រ កង់រថយន្តបានកៀបហ្វ្រាំងទើបបង្កឲ្យឆេះតែម្ដង។ ពេលកំពុងឆាបឆេះអ្នកដំណើរដែលជិះក្នុងនោះមានក្មេងចាស់ប្រុសស្រី នាំគ្នាចុះពីលើរថយន្តហើយអ្នកមានទីលំនៅក្បែរកើតហេតុក៏បានជួយយកទឹកពន្លត់។

ក្រោយមករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែងក៏បានបាញ់ទឹកពន្លត់បន្ថែមបណ្ដាលឲ្យរលត់ទាំងស្រុង។ ក្នុងហេតុការណ៍នោះមិនមាននរណាម្នាក់រងរបួសនោះទេ។ មិនមានខាតបង់ទ្រព្យសម្បត្តិអ្វីដែរគ្រាន់តែឆេះរថយន្តខូចខាតមួយចំនួនប៉ុណ្ណោះ។

អ្នកធ្វើដំណើរក្នុងរថយន្តបានប្រាប់ឲ្យដឹងថា ពួកគេភាគច្រើនមកពីខេត្តពោធិ៍សាត់បានជួលរថយន្តក្រុងដើម្បីនាំគ្នាជិះដើរកំសាន្តឆ្លងខេត្តកាត់តាមស្ទឹងត្រែងក្នុងគោលបំណងទៅខេត្តពោធិ៍សាត់វិញ។ ចៃដន្យរថយន្តកៀបហ្វ្រាំងឆេះនៅកណ្ដាលផ្លូវធ្វើឲ្យពួកគេត្រូវស្នាក់នៅក្នុងខេត្តស្ទឹងត្រែងមួយយប់ជាបណ្ដោះអាសន្នរង់ចាំរកមធ្យោបាយធ្វើដំណើរទៅស្រុកកំណើតជាបន្តទៀត៕
អត្ថបទ៖ វុទ្ធឦសាន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


