KPT+
វិមានមួយ ចំណាយប្រាក់រាប់លានជួសជុល តែម្ចាស់ក្សត្រី Elizabeth មិនធ្លាប់យាងទៅសូម្បីម្ដង
ម្ចាស់ក្សត្រី Elizabeth ទី២ ជាក្សត្រីដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងត្រូវបានគេដឹងថាទ្រង់មានវិមាន និងវាំងជាច្រើននៅជុំវិញពិភពលោក។ យ៉ាងណាមិញពេលវេលាដែលទ្រង់ចំណាយពេលភាគច្រើនគឺនៅវិមាន Buckingham និងប្រាសាទ Windsor Castle ។ ដូច្នេះហើយទើបបានជានៅមានកន្លែងជាច្រើនផ្សេងទៀតដែលទ្រង់មិនធ្លាប់គង់នៅ ឬយាងទៅសោះ ខណៈវិមាន Fort Belvedere គឺជាវិមានមួយក្នុងចំណោមវិមានដែលម្ចាស់ក្សត្រីអង្គនេះមិនធ្លាប់ឈានព្រះបាទចូលសូម្បីម្ដង ទាំងដែលវាបានចំណាយប្រាក់រាប់លានដើម្បីជួសជុល។

វិមាន Fort Belvedere ជាវិមានដែលបានសាងសង់ក្នុងសតវត្សទី១៨ មានទីតាំងនៅ Windsor Great Park ភាគអាគ្នេយ៍ នៃចក្រភពអង់គ្លេស និងជាអតីតរាជដំណាក់របស់ ម្ចាស់ក្សត្រី Victoria ហើយក៏ធ្លាប់ជាព្រះបរមរាជវាំងរបស់ស្តេច Edward ទី៨ ផងដែរ។
នៅឆ្នាំ ១៩២៩ តុលាការអង់គ្លេសបានចំណាយប្រាក់ជាង ១.៤៩លានដុល្លារ លើការថែទាំ និងសាងសង់ទីតាំងមួយចំនួនដូចជា អាងហែលទឹក ទីលានវាយកូនបាល់ បន្ទប់ស្ប៉ា ប្រព័ន្ធកម្ដៅ បន្ទប់ទឹកដ៏ធំ និងបន្ទប់អាហារ។

ទោះយ៉ាងណា បន្ទាប់ពីស្តេច Edward ទី៨ បានដាក់រាជ្យនៅឆ្នាំ ១៩៣៦ តំបន់នេះត្រូវបានទុកចោលអស់ជាច្រើនឆ្នាំ។ លុះដល់ឆ្នាំ ១៩៥៥ ព្រះមហាក្សត្រិយានី Elizabeth ទី២ បានឡើងសោយរាជ្យ វិមាន Fort Belvedere នៅតែទំនេរចោល ពុំមាននរណាចូលស្នាក់នោះទេ។ យ៉ាងណាមិញ ក្នុងឆ្នាំ ១៩៧៦ ក្រុមប្រឹក្សាព្រះរាជសម្បត្តិបានជួល វិមាន Fort Belvedere ឱ្យមហាសេដ្ឋីកាណាដាលោក Galen Weston រហូតដល់ឆ្នាំមុន ដែលមហាសេដ្ឋីរូបនេះបានស្លាប់។

តាំងពីឆ្នាំមុនមក វិមាន Fort Belvedere ត្រូវបានទុកចោលជាថ្មី។ ប៉ុន្តែថ្មីៗនេះ មានពាក្យចចាមអារ៉ាមពីមនុស្សជិតស្និទ្ធនឹងម្ចាស់ក្សត្រី Elizabeth ទី២ បានបង្ហើបថា ព្រះអង្គម្ចាស់ William និងព្រះនាង Kate កំពុងពិចារណាផ្លាស់ប្តូរទៅកាន់វិមាន Fort Belvedere រួមជាមួយនឹងបុត្រាបុត្រីទាំង ៣អង្គ។ ទោះបីជាលេចឮបែបនេះក្ដី គេប៉ាន់ស្មានថា ប្រាសាទ Windsor Castle ប្រហែលជាសក្តិសមសម្រាប់គ្រួសាររាជវង្សនេះជាជាងវិមាន Fort Belvedere ។

បច្ចុប្បន្ន បណ្ដាប្រជានុរាស្ត្រ កំពុងរង់ចាំមើលដូចគ្នា បន្ទាប់ពីការស្លាប់របស់លោក Galen Weston ក្នុងឆ្នាំ ២០២១ តើវិមាននេះ ត្រូវបានទុកចោលម្ដងទៀត ឬអ្នកណានឹងក្លាយជាម្ចាស់របស់វាបន្ត៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយឆ្លងកូវីដ ម្ចាស់ក្សត្រី Elizabeth អាចប្រឈមគ្រោះថ្នាក់មួយនេះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ