ព័ត៌មានជាតិ
មន្ទីរអប់រំរាជធានីភ្នំពេញ កំពុងធ្វើបច្ចុប្បន្នភាពបុគ្គលិកអប់រំ និងសិស្សបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ននេះមន្ទីរអប់រំ បានណែនាំដល់គណៈគ្រប់គ្រងសាលាទាំងអស់ ធ្វើបច្ចុប្បន្នភាពបុគ្គលិកអប់រំ និងសិស្សានុ-សិស្ស ដែលទទួលបានវ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំង ដើម្បីធ្វើរបាយការណ៍ ជូនក្រសួងអប់រំ យុវជន និងកីឡា។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី ២៣ ខែកុម្ភៈនេះថា តាមព័ត៌មានដែលលោកទទួលបាន គឺមានសិស្ស និងគ្រូដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ បានជិត ១០០ភាគរយហើយ។
លោកប្រធានមន្ទីរ បានបន្តថា យ៉ាងណាក៏ដោយ ដើម្បីឲ្យបានស្ថិតិមួយច្បាស់លាស់ គណៈគ្រប់គ្រងសាលានីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ មុននឹងដាក់ជូនរបាយការណ៍ ទៅក្រសួងអប់រំ យុវជន និងកីឡានាពេលខាងមុខនេះ ជាពិសេសអ្នកដែលមិនទាន់ដាក់វ៉ាក់សាំង តើបណ្តាលមកពីមូលហេតុអ្វី?
កាលពីថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវធ្វើការស្រង់ស្ថិតិបុគ្គលិកអប់រំ និងសិស្សានុ-សិស្ស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសទី ៣ ដើម្បីជំរុញឲ្យពួកគេទៅចាក់ឲ្យបានគ្រប់ៗគ្នា។
ក្នុងនោះ ក្រសួងបានណែនាំដល់គ្រូទទួលបន្ទុកថ្នាក់ ត្រូវស្រង់ស្ថិតិស្សានុ-សិស្ស ដែលបានចាក់ និងមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន (ដូសទី១ និងទី២) និងដូសជំរុញ (ដូសទី៣) រួចបញ្ជូនទៅគណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ដើម្បីធ្វើការបូកសរុប។
ចំណែកគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរៀបចំបូកសរុបស្ថិតិបុគ្គលិកអប់រំ សិស្សានុ-សិស្ស ដែលបានចាក់ និងមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវផ្សព្វផ្សាយ និងជំរុញបន្ថែមដល់បុគ្គលិកអប់រំ សិស្សានុ-សិស្ស ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


