ព័ត៌មានអន្ដរជាតិ
រឿងសំខាន់ៗត្រូវដឹងពីបច្ចុប្បន្នភាពសង្គ្រាមនៅអ៊ុយក្រែន
- កម្លាំងអ៊ុយក្រែនបានវាយប្រហារជាមួយកម្លាំងរុស្ស៊ីនៅផ្នែកទាំង៣កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុងមូស្គូបើកការវាយប្រហារទាំងនៅលើដី អាកាស និងសមុទ្រ។

- បន្ទាប់ពីការផ្ទុះអាវុធឈានដល់យប់ជ្រៅ រូបភាពបានបង្ហាញពីការប្រយទ្ធគ្នានៅទូទាំងសមរភូមិជាច្រើន។ កម្លាំងរុស្ស៊ីបានកាន់កាប់តំបន់អតីតរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលស្ថិតនៅចន្លោះប្រទេសបេឡារុស្ស និងទីក្រុងគៀវ។ នេះបើតាមសំដីរបស់ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន ខណៈមន្ត្រីជាន់ខ្ពស់ការពារជាតិអាមេរិកបាននិយាយថា កម្លាំងរុស្ស៊ីកំពុងរុលទៅមុខជិតដល់រដ្ឋធានីហើយ។
- អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ទាំងទាហាន និងពលរដ្ឋអ៊ុយក្រែន១៣៧នាក់បានស្លាប់កាលពីម្សិលមិញ ព្រមទាំងរបួសជាច្រើននាក់។

- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា តំបន់ថ្មី Iron Curtain កំពុងធ្លាក់ និងជិតដល់ដៃរបស់រុស្ស៊ីហើយ។
- លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយថា សកម្មភាពរបស់លោក ពូទីន គឺជាការបំពានដ៏អាក្រាត។ លោកបានដាក់ទណ្ឌកម្មថ្មីលើធនាគារ និងបុគ្គលដែលមានទ្រព្យសម្បត្តិ និងការរឹតបន្តឹងការនាំចេញ។ លោកក៏បានបព្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តស្តីពីការបញ្ចេញប្រេងពីការស្តុកទុក បន្ទាប់ពីឡើងថ្លៃយ៉ាងគំហុក។

- ចក្រភពអង់គ្លេស កាណាដា អឺរ៉ុប និងបណ្តាប្រទេសផ្សេងកំពុងដាក់ទណ្ឌកម្មលើរុស្ស៊ីដែរដោយគោលដៅលើធនាគារ និងសមាជិកនៃក្រុមជិតស្និទ្ធរបស់លោក ពូទីន។
- ពលជនអ៊ុយក្រែនរាប់សែននាក់បានកំពុងភៀសខ្លួនទៅប្រទេសជិតខាងដូចជា ប៉ូឡូញ ហុងគ្រី និងរ៉ូម៉ានីជាដើម។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិប៉ាន់ស្មានថា មនុស្សជាង១សែននាក់ហើយបានភៀសខ្លួនចេញពីផ្ទះ។
- នៅប្រទេសរុស្ស៊ូ ប៉ុលិសបានឃុំខ្លួនមនុស្សជាង១៦០០នាក់ជុំវិញការតវ៉ាប្រឆាំងនឹងសង្គ្រាមក្នុងទីក្រុង៥៣។ នេះបើយោងតាមអ្នកឃ្លាំមើលសិទ្ធិមនុស្ស។ អ្នកតវ៉ាបានជួបជុំគ្នាគាំទ្រអ៊ុយក្រែននៅតាមទីក្រុងផ្សេងៗទូទាំងពិភពលោក។

- ទីផ្សារភាគហ៊ុនបានដាំក្បាលចុះ ស្របពេលភាគហ៊ុនក្នុងក្រុមហ៊ុនហិរញ្ញវត្ថុរងផលប៉ះពាល់យ៉ាងខ្លាំង និងរូបិយប័ណ្ណរុស្ស៊ីធ្លាក់ថ្លៃមិនធ្លាប់មាន។ អ្នកទិញប្រេងសំខាន់របស់រុស្ស៊ីកំពុងជួបបញ្ហាពីការធានាធនាគារ។ នេះបើយោងតាមប្រភព៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


