សន្តិសុខសង្គម
អគ្គិភ័យឆេះក្បាលរថភ្លើងដឹកទូប្រេងម៉ាស៊ូតមួយគ្រឿងនៅខេត្តព្រះសីហនុ
ក្បាលរថភ្លើងមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈកំពុងធ្វើដំណើរដឹកទូប្រេង បង្កការភ្ញាក់ផ្អើលដល់តៃកុងនិងព្រូរាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍។
ករណីឆេះក្បាលរថភ្លើងនេះបានកើតឡើងនៅយប់ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង៣និង១០ នាទីទៀបភ្លឺ នៅលើផ្លូវរថភ្លើងស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា រថភ្លើងដែលត្រូវភ្លើងឆាបឆេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន ROYAL RAILWAY ប្រភេទ BB-1061 ដឹកប្រេងម៉ាស៊ូត មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អ៊ួន លិនវីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជំនួយការអ្នកបើកបររថយន្ដភ្លើង ឈ្មោះ សៅ ចាន់បារមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិប្រាសាទ ឃុំលាបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមការបំភ្លឺរបស់អ្នកបើកបររថភ្លើងឈ្មោះ អ៊ួន លិនវីន បានបញ្ជាក់ថា មុនពេលកើតហេតុគាត់បានបើកបរធម្មតា លុះមកដល់ចំណុចរ៉ារថភ្លើងវាលរេញ បានជៀសរថភ្លើងមួយខ្សែរទៀត ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ក្រោយពីជៀសរួចគាត់ក៏បានបើកររថភ្លើងមកខាងមុខហើយបានជាន់ហ្វ្រាំង ស្រាប់តែឆ្លងចរន្ដកើតជាអគ្គិភ័យតែម្តង ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីអោយមកជួយអន្តរាគមន៍ពន្លត់ ។
របាយការណ៍បានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ បណ្ដាលឲ្យខូចខាតក្បាលរថភ្លើង ។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងបង្ការពន្លត់អគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត ទើបគ្រប់គ្រងសា្ថនការណ៍បាន៕
អត្ថបទ៖ សុខុម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


