សន្តិសុខសង្គម
កងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនយុវជន ២ នាក់ បង្កើតក្រុមបងធំអុកឡុកអ្នកភូមិ
យុវជនមួយក្រុមបានដាក់ឈ្មោះក្រុមខ្លួនថា អាការ៉ែមកី ជើងខ្លាំងប្រចាំភូមិដើរអុកឡុកក្នុងភូមិស្ទើររាល់ថ្ងៃក្នុងនោះ ប៉ុនប៉ងមនុស្សឃាតទៀតត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនបាន២នាក់ នៅវេលាម៉ោង ៥និង ៣០នាទី ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវចូលវិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា បុរសជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ហេង ចំណាន អាយុ ១៨ឆ្នាំ និង២មាន ឈ្មោះតាំង គីមឡេង អាយុ១៦ឆ្នាំ និងបក្សពួកចំនួន៤នាក់ទៀតដែលមានឈ្មោះថា ក្រុមអាការ៉ែមកី ហើយក្រុមនេះតែងតែបង្កអសន្តិសុខយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅពេលកើតហេុនោះជនសង្ស័យបានចេញធ្វើសកម្មភាពជិះម៉ូតូចំនួន២គ្រឿងមានទាំងកាន់កាំបិត១ដើមជិះមកដល់ចំណុចផ្លូវចូលវិទ្យាល័យអូរអំបិលស្រាប់តែចុះពីលើកម៉ូតូដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ធៀង ថានុន ភេទប្រុស អាយុ១៨ឆ្នាំ បណ្ដាលឲ្យរងរបួសដៃខាងស្ដាំយ៉ាងធ្ងន់់ធ្ងរ និងបក្សពួកម្នាក់ទៀតឈ្មោះ ឌៀប ពៅហេង អាយុ ១៧ ឆ្នាំផងដែរ ពេលកើតហេតុហើយជនរងគ្រោះបានដាក់ពាក្យប្តឹងចូលកងរាជអាវុធហត្ថក្រុង ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយលោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់់ការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ខាងលើនៅកន្លែងផ្សេងៗពីគ្នា ព្រមទាំងដកហូតកាំបិត១ដើម ចំណែកបក្សពួក៤នាក់ទៀតបានរត់គេចខ្លួនអស់។

ចម្លើយរបស់ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន៦នាក់ ជិះម៉ូតូ២គ្រឿងហើយបានធ្វើកម្មភាពកាប់ទៅលើក្រុមជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ពិតប្រាកដមែនដោយសារជនរងគ្រោះដឺដាក់ក្រុមខ្លួនកន្លងមក។
ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយនៅព្រឹកទី ២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះចំណែកបក្សពួកជនសង្ស័យចំនួន០៤នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


