សន្តិសុខសង្គម
ផ្ទះ ៣ ខ្នង នៅផ្សារតូចក្រុងសិរីសោភ័ណ ត្រូវអគ្គិភ័យឆាបឆេះទាំងកណ្ដាលថ្ងៃត្រង់
ផ្ទះ ៣ ខ្នង នៅផ្សារតូច ក្រុងសិរីសោភ័ណ ១ ខ្នង ឆេះទាំងស្រុង ២ ខ្នងទៀតឆេះអស់ ៥០% ករណីទុស្សេខ្សែភ្លើង កាលពីវេលាម៉ោង ១២ ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា អគ្គិភ័យនេះ បណ្ដាលមកពីផ្ទះឈ្មោះ ឌិតរ៉ាម៉ា ចាន្ត្រា ថ្មក្រោមឈើលើ នៅផ្សារតូច ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ករណីទុស្សេខ្សែភ្លើង។



ក្រោយទទួលដំណឹង លោក ហ៊ឹល រ៉ាយ៉ា គណៈបញ្ជាការឯកភាពក្រុងសេរីសោភ័ណ បានដឹកនាំកម្លាំងអធិការ ក្រុងដឹកនាំដោយ វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ លោកយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសេរីសោភ័ណ កម្លាំងផ្នែកសឹករងក្រុងសិរីសោភ័ណ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានពួតដៃគ្នាបាញ់ទឹកយ៉ាងសស្រាក់សស្រាំកន្លះម៉ោងក្រោយមក ភ្លើងទើបរលត់ជាស្ថាពរ ក្នុងនោះផ្ទះ ២ ខ្នងទៀត ត្រូវឆេះអស់ពាក់កណ្តាល ១.មានឈ្មោះ ឌិតរ៉ាម៉ា ចាន្ត្រា ភេទប្រុស អាយុ ៦៧ និង ប្រពន្ធ ឈ្មោះ គឹម ហឿត ភេទស្រី អាយុ ៦៤ ឆ្នាំ បណ្ដាលខូចខាត ទ្រព្យសម្បត្តិអស់ទាំងស្រុង ក្នុងនោះមាន កង់១គ្រឿង ទូរទឹកកក ១ គ្រឿង និងសម្ភារៈមួយចំនួនទៀត, ២. ផ្ទះទំហំ ៥.៥ ម៉ែត្រ x៧ ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ អឿម នាទ ភេទស្រី អាយុ ៥៧ ខូចខាតទ្រព្យសម្បត្តិប្រហែល ៥០% ប្រាក់ ១ លាន និងសម្ភារៈមួយចំនួន, ៣. ផ្ទះទំហំ ៤ ម៉ែត្រ x៥ ម៉ែត្រ ម្ចាស់ផ្ទះ ឈ្មោះ ចេក ម៉ាច ភេទស្រី ៧៨ ឆ្នាំ ខូចខាតទ្រព្យសម្បត្តិ ផ្ទះមួយចំហៀងនិងសម្ភារៈមួយចំនួន។ ក្នុងការពន្លត់នោះចំណាយ រថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿងបាញ់ពន្លត់ រយៈពេលជាងកន្លះម៉ោងទើបភ្លើងរលត់អស់ទាំងស្រុង៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


