ព័ត៌មានជាតិ
ស្វែងយល់ពីរបាំខ្មែរ ៣ ប្រភេទ ផ្សារភ្ជាប់ទំនៀមទម្លាប់ប្រពៃណីខ្មែរ
១. របាំ”ឆៃយ៉ាំភូមិខ្ញុំ” គឺជាការឆ្លុះបញ្ចាំង និងបង្ហាញសេចក្ដីសប្បាយរីករាយរបស់យុវជន យុវនារីខ្មែរ ក្នុងពិធីបុណ្យទានតាមបែបប្រពៃណីខ្មែរ។

របាំនេះគឺមានលក្ខណៈកំប្លុកកំប្លែងក្រមាច់ គួឱ្យសើចតាមបែបមហាជនស្រុកស្រែចម្ការ ហើយជាប្រភេទរបាំប្រពៃណីបែបប្រជាប្រិយ៍ ដែលបានផ្សារភ្ជាប់ពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរតាំងពីបុរាណកាល។ នាសម័យកាលនោះ ស្គរឆៃយ៉ាំ គឺជាស្គរជ័យដែលប្រើសម្រាប់ហែរក្បួនទ័ព បន្ទាប់ពីទទួលបានជ័យជំនះត្រឡប់ចូលនគរវិញ។
២. របាំកៃលាស់

របាំកៃលាស់ គឺជាប្រភេទរបាំបុរាណខ្មែរ និងជានិម្មិតរូបនៃភាពបរិសុទ្ធខាងផ្លូវចិត្តគំនិត។ តាមរយៈរបាំនេះសិល្បករ រេរាំថ្វាត់ថ្វាយកត្តញ្ញូតាធម៌ចំពោះទេវតា និងពាំនាំមកវិញនូវមេត្តាធម៌ចំពោះមនុស្សលោក និងជាប្រភេទរបាំទេវៈខ្មែរ ដែលជាកំពូលអរិយធម៌នាសម័យអង្គរដ៍រុងរឿង។
៣. របាំសហសម័យខ្មែរ «យុវវ័យ និងក្ដីសង្ឃឹម»

របាំសហសម័យខ្មែរ «យុវវ័យ និងក្ដីសង្ឃឹម» គឺជារបាំមួយបង្ហាញអំពីការរួបរួមសាមគ្គីរបស់យុវជនដូចជាការជិះលើទូកតែមួយ ជាធ្លុងមួយដែលមានកម្លាំងថាមពលរួមដើម្បីឆ្ពោះទៅមុខទាំងអស់គ្នា។ យុវជនគឺជាទំពាំងស្នងឬស្សី! យុវជនគឺជាកម្លាំងបន្តវេន ដ៍រឹងមាំប្រកបដោយសក្ដានុពលមិនចេះរីងស្ងួត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


