KPT+
ចោះត្រចៀកកូនហើយ គួរថែទាំបែបណា ទើបមិនឆ្លងមេរោគ?
ដល់ពេលមួយដែលប៉ាម៉ាក់ចង់ឲ្យកូនពាក់ក្រវិល គឺត្រូវយកកូនទៅចោះត្រចៀក ប៉ុន្តែដឹងអត់ ថាក្រោយចោះត្រចៀកម៉ាក់ៗត្រូវថែទាំបែបណា កុំឲ្យត្រចៀកកូនឆ្លងរោគ? ក្រោយចោះត្រចៀក បើថែទាំមិនបានល្អ អាចធ្វើឲ្យមានការឆ្លងរោគផងដែរ។ ទាំងនេះ ជាតិចនិកមួយចំនួនដែលម៉ាក់ៗគួរដឹង ដើម្បីការពារការឆ្លងរោគ និងកាត់បន្ថយអាការៈឈឺចាប់របស់កូនក្រោយចោះត្រចៀក។

១. កុំបង្វិល ឬផ្លាស់ប្តូរក្រវិលថ្មី
ការពីមុនចាស់ៗបង្វិលក្រវិលបន្ទាប់ចោះត្រចៀកកូនរួច ដើម្បីការពារមិនឱ្យក្រវិលជាប់ត្រចៀក បន្ទាប់ពីសាច់ត្រចៀកជាសះស្បើយ ប៉ុន្តែគ្រូពេទ្យបានណែនាំថា ប៉ាម៉ាក់មិនចាំបាច់បង្វិលក្រវិលកូនទេ ព្រោះក្រវិលអាចការពាររន្ធត្រចៀកមិនឱ្យដុះជិតវិញបាន។
ជាងនេះទៅទៀត ការបង្វិលក្រវិល ឬផ្លាស់ប្តូរក្រវិលថ្មីបន្ទាប់ពីចោះត្រចៀករួចអាចធ្វើឱ្យស្បែកជុំវិញរន្ធត្រចៀករលាកដែលអាចបណ្តាលឱ្យមានការឈឺចាប់ និងឆ្លងមេរោគ។
២. កុំឱ្យមានអ្វីទាក់ក្រវិល
ការទាក់សក់ អាវ ឬអ្វីផ្សេងទៀតជាមួយនឹងក្រវិលមិនត្រឹមអាចធ្វើឱ្យសាច់នៅជុំវិញរន្ធត្រចៀកហែកអាចបង្កឱ្យមានការឆ្លងមេរោគទេ ថែមទាំងបង្កឱ្យមានការឈឺចាប់ខ្លាំងទៀត។
ដូច្នេះ ប៉ាម៉ាក់ត្រូវប្រាប់អូនតូចឱ្យប្រយ័ត្នដោយត្រូវពាក់ ឬដោះអាវថ្នមៗ និងយឺតៗ ហើយចៀសវាងពាក់អាវដែលមានកតូចពេកដែលធ្វើឱ្យពិបាកពាក់ ឬដោះចេញ។
ម្យ៉ាងទៀត ប៉ាម៉ាក់គួរប្រាប់អូនតូចឱ្យទាញសក់ចេញពីត្រចៀក ហើយពេលសិតសក់ ឬកក់សក់ត្រូវប្រយ័ត្នកុំឱ្យសក់ទាក់ត្រចៀក។
៣. កុំដោះក្រវិលចេញ
ទោះជាក្រោយចោះត្រចៀកហើយ អូនតូចមានការឈឺចាប់ ឬមានអាការៈមិនស្រួលនៅត្រចៀកក៏ដោយ ម៉ាក់ប៉ាចៀងវាងដោះក្រវិលចេញមុនពេលត្រចៀកអូនតូចជាសះស្បើយដែលជាទូទៅមានរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ព្រោះការដោះក្រវិលចេញអាចបង្កឱ្យមានការឆ្លងមេរោគ និងជំរុញល្បឿននៃការជាសះស្បើយដែលធ្វើឱ្យរន្ធត្រចៀកបិទជិតវិញ។
៤. ចៀសវាងឱ្យអូនតូចហែលទឹក
ការហែលទឹកក្នុងអាង ទន្លេ ឬសមុទ្រមុនពេលត្រចៀកមិនទាន់ជាសះស្បើយអាចបណ្តាលឱ្យរន្ធត្រចៀកឆ្លងមេរោគ ប៉ះពាល់នឹងសារធាតុគីមី ឬជាតិពុលនៅក្នុងទឹកអាង ទន្លេ ឬសមុទ្រ ប៉ុន្តែម៉ាក់ប៉ាអាចឱ្យអូនតូចងូតទឹកស្អាត និងកក់សក់ដូចធម្មតាបាន។
៥. សម្អាតត្រចៀក និងក្រវិលកូនជាមួយទឹកអំបិល
ម៉ាក់ប៉ាអាចលាយអំបិលមួយភាគបួនស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗមួយពែង រួចយកកំប្រេស ឬសំឡីមកជ្រលក់ទឹកអំបិល ហើយសម្អាតត្រចៀក និងក្រវិលអូនតូច។ បន្ទាប់មកសម្អាតត្រចៀក និងក្រវិលអូនតូចជាមួយទឹកស្អាតឱ្យបានស្អាតល្អ កុំឱ្យនៅជាប់ជាតិអំបិល រួចជូតឱ្យស្ងួត។
ការសម្អាតត្រចៀក និងក្រវិលអូនតូចជាមួយទឹកអំបិលក្នុងអំឡុងពេល ២ ទៅ ៣ សប្តាហ៍បន្ទាប់ពីចោះត្រចៀករួចអាចការពារការឆ្លងមេរោគ បង្កើនចលនាឈាមរត់ ការពាររន្ធត្រចៀកកុំឱ្យឡើងដុំពក និងជំរុញល្បឿននៃការជាសះស្បើយ។

៦. ចៀសវាងលាបប្រេងកូឡា ឬគ្រីមនៅរន្ធត្រចៀក
ការលាបប្រេងកូឡា ឬគ្រីមការពារឆ្លងមេរោគនៅរន្ធត្រចៀកដែលទើបចោះហើយអាចបិទរន្ធត្រចៀក កាត់បន្ថយរំហូរខ្យល់ចេញចូលរន្ធត្រចៀក និងពន្យឺតល្បឿនជាសះស្បើយ។
លើសពីនេះ ការលាបប្រេងកូឡា ឬគ្រីមការពារឆ្លងមេរោគនៅរន្ធត្រចៀកអូនតូចអាចបណ្តាលឱ្យរន្ធត្រចៀកអូនតូចជាប់ធូលី មេរោគ និងភាគល្អិតក្នុងខ្យល់ផ្សេងទៀត ដែលអាចបង្កឱ្យមានការឆ្លងមេរោគ។
៧. កុំកិបគូទក្រវិលតឹងពេក
ម៉ាក់ប៉ាគួរពិនិត្យគូទក្រវិលរបស់អូនតូច កុំឱ្យកិបត្រចៀកអូនតូចតឹងពេក ព្រោះអាចបណ្តាលឱ្យចរន្តឈាមរត់មិនបានល្អ និងកាត់បន្ថយរំហូរខ្យល់ទៅកាន់រន្ធត្រចៀកដែលអាចបណ្តាលឱ្យមានការឈឺចាប់ និងឆ្លងមេរោគ។
៨. ដោះក្រវិលចេញពេលយប់បន្ទាប់ពី ៦ សប្តាហ៍
បន្ទាប់ពីចោះត្រចៀកបាន ៦សប្តាហ៍ នៅពេលដែលត្រចៀកអូនតូចជាសះស្បើយ ប៉ាម៉ាក់អាចដោះក្រវិលរបស់អូនតូចចេញនៅពេលយប់ មុនពេលចូលគេងដើម្បីឱ្យរន្ធត្រចៀកមានខ្យល់ចូលចេញ និងការពារការឆ្លងមេរោគ។ លុះពេលព្រឹកឡើងម៉ាក់ប៉ាអាចពាក់ក្រវិលឱ្យអូនតូចវិញដើម្បីការពាររន្ធត្រចៀកពីការបិទជិតវិញ។
បន្ទាប់ពីចោះត្រចៀកហើយ ម៉ាក់ប៉ាមិនគួរសម្អាតរន្ធត្រចៀកអូនតូចជាមួយទឹកអុកស៊ីសែន (អ៊ីដ្រូសែនពែអុកស៊ីត) ឬអាល់កុលទេ ព្រោះសារធាតុទាំងនេះអាចបណ្តាលឱ្យស្បែកត្រចៀកអូនតូចស្ងួត និងរលាក។ ម្យ៉ាងទៀត ប៉ាម៉ាក់គួរជូតត្រចៀក រន្ធត្រចៀក និងក្រវិលរបស់អូនតូចឱ្យស្ងួត កុំឱ្យនៅសើមដើម្បីចៀសវាងការឡើងខ្ទុះ។ លើសពីនេះទៅទៀត មុនប៉ះត្រចៀកអូនតូច ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យស្អាតសិនចៀសវាងចម្លងមេរោគដល់ត្រចៀកអូនតូច៕
ចុចអាន៖ក្រចកជើងឡើងលឿងក្រាស់ គួរដោះស្រាយ បែបណា?
ចុចអាន៖បកស្រាយ! អាល់កុលឬជែល ទុកក្នុងឡាន ចតក្រោមពន្លឺថ្ងៃ អាចឆាបឆេះបានទេ?
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


