ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ដោះស្រាយដោយជោគជ័យ លើការបើកផ្លូវសាធារណៈមួយខ្សែ ជាប់របងមន្ទីរពេទ្យ ព្រះកុសុមៈ
ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយដោយជោគជ័យ លើការបើកផ្លូវសាធារណៈមួយខ្សែជាប់របងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាមួយប្រជាពលរដ្ឋជាង ៥០ខ្នងផ្ទះ ស្ថិតនៅសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជោគជ័យ លើការបើកផ្លូវសាធារណៈមួយខ្សែ ជាប់របងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតនៅសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក ខណៈដែលជាច្រើនឆ្នាំកន្លងមកនេះ កំណាត់ផ្លូវនេះត្រូវបានប្រើប្រាស់ ជាកន្លែងតាំងទីលំនៅរបស់ប្រជាពលរដ្ឋសហគមន៍ ៧ ស្មើនិងជាង ៥០ខ្នងផ្ទះ។
ក្រុមការងារជំនាញដោះស្រាយបើកផ្លូវមួយខ្សែនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍ដល់សារធាណៈ មានផ្លូវធ្វើចរាចរណ៍ ដោយរលូន។ លោកបានបញ្ជាក់ថា អស់រយៈពេល ៨ថ្ងៃគត់ ចាប់ពីដំណាក់កាលសិក្សាស្ថានភាព នៃការរស់នៅ ជ្រើសរើសទីតាំងត្រូវផ្តល់គោលនយោបាយ ប្រជុំពិភាក្សាចរចា ឯកភាពបឋម និងនាំទៅមើលទីតាំងថ្មីផ្ទាល់ភ្នែក ពន្យល់ហើយពន្យល់ទៀតជាច្រើន លើកច្រើនសារ ទាល់តែយល់ចុងក្រោយ ប្រជាពលរដ្ឋបានឯកភាព និងធ្វើពិធីចាប់ឆ្នោតយកទីតាំងដីលំនៅដ្ឋាន ដើម្បីមានតម្លាភាព ទើបឈានដល់ការស្ម័គ្រចិត្តរុះរើ និងជួយដឹកជញ្ជូន។
លោកបានបន្តថា កម្មសិទ្ធិកាន់កាប់ស្របច្បាប់មួយសន្លឹក ដែលត្រូវបានប្រគល់ជូនប្រជាពលរដ្ឋទាំង អស់គ្នានេះ គឺជាកាដូដ៏មានតម្លៃ បន្ទាប់ពីបានស្ម័គ្រចិត្តចាកចេញ ពីការរស់នៅកន្លែងមិនស្របច្បាប់លើផ្លូវថ្នល់ គ្មានសុវត្ថិភាព ជាពិសេសប្រសិនបើមានអគ្គិភ័យកើតឡើង គ្មានសណ្តាប់ធ្នាប់ របៀបរៀប រយ គ្មានផាសុភាព និងអនាម័យ។ ប៉ុន្តែពេលនេះ បានបើកផ្លូវដើម្បីធ្វើចរាចរណ៍ជាសាធារណៈឡើងវិញ។
ក្រុមការងារជំនាញ ដែលដឹកនាំដោយលោក ម៉េត មាសភក្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ឱកាសក្នុងការចូលរួមដោះស្រាយ ជូនប្រជាពលរដ្ឋ ព្រមទាំងបន្តផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រគ្រប់ពេលវេលា។ ជាមួយគ្នានេះ លោកក៏អរគុណដល់ក្រុមការងារភូមិ សង្កាត់ ខណ្ឌ រាជធានីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំនិងសហការគ្នាយ៉ាងល្អ ពិសេសអរគុណដល់ប្រជាពលរដ្ឋសហគមន៍ ៧ ដែលបានយល់ស្របតាមការពន្យល់ណែនាំ និងយល់ព្រមទទួលយកការដោះស្រាយ ដោយស្ម័គ្រចិត្ត។ ស្នាមញញឹម និងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋជាង ៥០ខ្នងផ្ទះនេះ គឺជាកម្លាំងចិត្តដ៏មុតមាំ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងទីក្រុង សម្រាប់ជាប្រយោជន៍រួមរបស់ប្រជាជនទូទៅ៕
អត្ថបទ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ