ព័ត៌មានអន្ដរជាតិ
ស្លូវ៉ាគីចាប់ផ្តើមពង្រាយប្រព័ន្ធការពារវាយប្រហារអាកាស Patriot
ប្រព័ន្ធការពារពីការវាយប្រហារលើអាកាស Patriot បានទៅដល់ប្រទេសស្លូវ៉ាគីពីប្រទេសដៃគូអង្គការណាតូហើយ និងការដាក់ពង្រាយនឹងធ្វើក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះជាការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគីបាននិយាយកាលពីថ្ងៃអាទិត្យ។
ប្រព័ន្ធការពារនឹងត្រូវដំឡើងឲ្យដំណើរការដោយកងទ័ពអាល្លឺម៉ង់ និងហុល្លង់ ហើយនឹងចាប់ផ្តើមដាក់ពង្រាយនៅព្រលានយន្តហោះ Sliac ភាគកណ្តាលប្រទេសស្លូវ៉ាគីដើម្បីជួយពង្រឹងសមត្ថភាពការពារផ្នែកខាងកើតរបស់ណាតូ។
ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែនបានជំរុញឲ្យសម្ព័ន្ធភាពប្រឹងប្រែងពង្រឹងសមត្ថភាពការពាររបស់ខ្លួន។

ប្រព័ន្ធការពារ Patriot នឹងជាផ្នែកមួយនៃក្រុមសមរភូមិថ្មីរបស់ ណាតូ នៅស្លូវ៉ាគី ដែលមានព្រំដែនជាប់ប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិ លោក Jaroslav Nad មានប្រសាសន៍តាមបណ្តាញសង្គម Facebook ថា ៖«ខ្ញុំរីករាយដើម្បីបញ្ជាក់ថា ឈុតគ្រឿងដំបូងសម្រាប់ការដាក់ពង្រាយប្រព័ន្ធការពារពីការវាយប្រហារអាកាស Patriot បានមកដល់ស្លូវ៉ាគីហើយ»។
លោក Nad បានឲ្យដឹងថា ប្រព័ន្ធ Patriot នឹងជាការបំពេញបន្ថែម និងមិនមែនជាការជំនួសប្រព័ន្ធ S-300 ដែលផលិតសម័យកាលសូវៀតនោះទេដែលស្លូវ៉ាគីប្រតិបត្តិការ។
«ជាបណ្តោះអាសន្ន ប្រព័ន្ធនឹងត្រូវបានដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាស Sliac, តំបន់ដាក់ពង្រាយបន្ថែមទៀតកំពុងត្រូវបានពិគ្រោះគ្នា… ដូច្នេះគំរបសុវត្ថិភាពកាន់តែធំទូលាយនៅទឹកដីស្កូវ៉ាគី»។ លោក Nad បានបញ្ជាក់។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយកាលពីសប្តាហ៍មុនថា ស្លូវ៉ាគីមានឆន្ទៈផ្តល់ប្រព័ន្ធការពារ S-300 ទៅអ៊ុយក្រែន ប្រសិន និងនៅពេលទទួលបានប្រព័ន្ធការពារថ្មីដើម្បីជំនួស៕ ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


