Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រាប់គណៈប្រតិភូខ្លួនកុំ “បរិភោគ ឬផឹក” អ្វីទាំងអស់ក្នុងកិច្ចចរចា ជាមួយ រុស្ស៊ី ថ្ងៃនេះ

បានផុស

នៅ

លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានព្រមានគណៈប្រតិភូខ្លួនកុំបរិភោគ ឬផឹកអ្វីឲ្យសោះ នៅពេលចរចាជាមួយរុស្ស៊ី បន្ទាប់ពីអតីតម្ចាស់ក្លិបតោខៀវ Chelsea លោក Roman Abramovich រងការវាយប្រហារដោយសង្ស័យពីការពុលសារធាតុគីមី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kuleba បាននិយាយថា “ខ្ញុំ​ណែនាំ​អ្នក​ណា​ដែល​ទៅ​ចរចា​ជាមួយ​សហព័ន្ធ​រុស្ស៊ី​កុំ​ឲ្យ​ញ៉ាំ ​ឬ​ផឹក​អ្វី​ទាំងអស់ ហើយជាប្រការល្អ សូមចៀសវាងការប៉ះផ្ទៃណាមួយផងដែរ” ។

លោកបញ្ជាក់ថា “ទី ២ បើនរណាម្នាក់បានឮអ្វីមួយនៅកន្លែងណាមួយ សូមប្រយ័ត្ន ឥឡូវនេះមានរឿងរ៉ាវប្រភេទនេះច្រើនណាស់ ពីព្រោះមនុស្សគ្រប់គ្នាស្រេកឃ្លានការយកព័ត៌មាន” ។

គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែននឹងបើកកិច្ចចរចាសន្តិភាពទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេល ២ សប្តាហ៍នៅថ្ងៃនេះក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

ចុចអាន ៖ ទាំងនេះជាអាការរបស់លោក Abramovich ក្រោយសង្ស័យត្រូវគេបំពុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម