Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ឲ្យមន្ត្រីបក្សបង្កើនការងារមនោគមវិជ្ជាតាមជីតា និងឪពុកខ្លួន

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឲ្យមន្ត្រីនៃគណបក្សពលករដែលកំពុងកាន់អំណាច បង្កើនយុទ្ធនាការមនោគមវិជ្ជារបស់ពួកគេ ចាប់ពីពេលនេះរហូតដល់ខួប ១០ ឆ្នាំនៃការដឹកនាំរបស់លោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Rodong Sinmun បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក គីម បានផ្ញើលិខិតយុទ្ធនាការទៅសិក្ខាសាលាមួយរបស់មន្ត្រីទទួលបន្ទុកផ្នែកអប់រំមនោគមវិជ្ជា និងការឃោសនាដែលបានបើកដំណើរការនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ។

លោក គីម បានសង្កត់ធ្ងន់នៅក្នុងលិខិតនោះថា បេសកកម្មជាមូលដ្ឋាន និងគោលដៅទូទៅនៃការងារមនោគមវិជ្ជារបស់បក្ស គឺដើម្បីយកគំរូតាមបក្ស និងសង្គមទាំងមូលលើមនោគមវិជ្ជារបស់លោក គីម អ៊ីលសុង និងលោក គីម ជុងអ៊ីល ដែលជាអតីតមេដឹកនាំរបស់ប្រទេស ។

លោកក៏បានអំពាវនាវឲ្យលុបចោលការអនុវត្តប្រឆាំង និងមិនមែនសង្គមនិយមដែលរារាំងការយកគំរូតាមរយៈ “ការវាយលុកមនោគមវិជ្ជាដ៏មានឥទ្ធិពល” ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន គ្រោងនឹងប្រារព្ធខួប ១០ ឆ្នាំនៅក្នុងការកាន់តំណែងកំពូលរបស់គណបក្សនៅថ្ងៃទី ១១ ខែមេសា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក គីម ជុងអ៊ុន អួតថា កូរ៉េខាងជើង មិនទាន់អស់មីស៊ីលបាញ់ទេ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម