Connect with us

ព័ត៌មានជាតិ

លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ដឹកនាំ​វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​សង្កាត់​បាវិត

បានផុស

នៅ

​បាវិត ៖ ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២២ ក្នុងនាម​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច លោក​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាវិត បាន​អញ្ជើញ​ដឹកនាំ​វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​សង្កាត់​បាវិត ក្រុង​បាវិត ដែលមាន​ការចូលរួម​ពី​រដ្ឋបាល​ក្រុង កងកម្លាំងប្រដាប់អាវុធ ការិយាល័យ​ជុំវិញ​ក្រុង ក្រុមប្រឹក្សា​សង្កាត់ និង​មេភូមិ​ទាំង ៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​ក្រុមការងារ​រាជរដ្ឋាភិបាល លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា កើតចេញពី​ប្រជាពលរដ្ឋ និង​កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បញ្ហា​ប្រឈម​និង​កង្វល់​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ គឺជា​បញ្ហា​និង​កាតព្វកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​កំពុង​ដឹកនាំ​ប្រទេស​ត្រូវ​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា និង​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​។

លោក​បន្តទៀតថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដូច្នេះ​បញ្ហា​និង​កង្វល់​ទាំងអស់​របស់​ប្រជាពលរដ្ឋ មិនត្រូវ​ទុកចោល​ដោយ​មិន​បានដឹង និង​មិនបាន​ដោះស្រាយ​ឡើយ​។

ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ការិយាល័យ​ជំនាញ ត្រូវ​បន្ត​យកចិត្តទុកដាក់ កែលម្អ​ទម្លាប់​ធ្វើការ និង​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម