ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ដាក់ផែនការការពារសន្តិសុខ ដើម្បីត្រៀមទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី
ប៉ៃលិន ៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធឱ្យពិនិត្យទីតាំងសមស្រប ដើម្បីត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងខេត្តជាប់ព្រំប្រទល់ផងដែរ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរនឹងឈានចូលមកដល់នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ។
ការណែនាំនេះធ្វើឡើងក្នុងគ្រា ដែលលោកស្រី បាន ស្រីមុំ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារមួយចំនួន ក្នុងគោលបំណងការពារសន្តិសុខ ដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះក្នុងសាលប្រជុំក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នេះ ដោយមានការចូលរួមពីគណៈអភិបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ និងអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្ដ្រីរាជការពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ ណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវសិក្សាអំពីទីកន្លែងសមស្រប មានអំណោយផលទាំងបរិយាកាស និងបរិស្ថានល្អ ដែលអាចរៀបចំធ្វើសង្ក្រាន្តឆ្នាំថ្មីបាន ព្រមទាំងបានណែនាំដល់ក្រុមការងាររៀបចំរានសម្រាប់រៀបរណ្តាប់តាមទំនៀមទម្លាប់ប្រពៃណីជាតិ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។
ក្នុងនោះលោកស្រី អភិបាលខេត្តប៉ៃលិន ក៏បានណែនាំបន្ថែម ដល់ក្រុមការងារបច្ចេកទេស ត្រូវរៀបចំភ្លើងបំភ្លឺតាមសាធារណៈ ដូចជានៅតាមដងផ្លូវ និងសួនច្បារនានាក្នុងក្រុងប៉ៃលិន ឲ្យបានស្រស់ស្អាត ដែលអាចឱ្យភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ថែមទៀតផង។
ក្រៅពីនោះ លោកស្រី បាន ស្រីមុំ បានលើកទឹកចិត្តដល់មន្ត្រី និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន និងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបង្ការការឆ្លងរីករាលដាលនូវវីរុសកូវីដ-១៩ ដោយមិនត្រូវភ្លេចដាច់ខាតគឺវិធានការសុវត្ថិភាព ៣កុំ ៣ការពារ ដោយធ្វើយ៉ាងណាធានាដល់សុខុមាលភាពជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មិនមានផលប៉ះពាល់ពីបញ្ហាជំងឺកូវីដ-១៩ ក្រោយមកទស្សនាកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនៅ ខេត្តប៉ៃលិន ប្រកបដោយភាពសុខសាន្ត។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ គ.ស. ២០២២នេះ គឺប្រព្រឹត្តទៅ ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ដោយមានទេធីតា ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់កង្វេរ ព្រហស្តឆ្វេង ទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជា យានពាហនៈ៕
ដោយ ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ