Connect with us

ព័ត៌មានជាតិ

លោក វង សូត ៖ ទិសដៅយុទ្ធសាស្រ្តអាទិភាព ៣សំខាន់ៗ ក្នុងការពង្រឹងសមត្ថភាពសេវាសង្គម គឺត្រូវបន្តអនុវត្តដើម្បីបំរើសង្គមជាតិ

បានផុស

នៅ

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ទិសដៅយុទ្ធសាស្រ្តអាទិភាពចំនួន ៣សំខាន់ៗ ក្នុងគោលដៅរយៈពេល ៥ឆ្នាំ នឹងផ្តោតលើការពង្រឹងសមត្ថភាព,បង្កើនចំនួនកម្លាំងសេវាសង្គមតែម្ដង ដែលក្រុមការងារជំនាញកំពុងតែអនុវត្តន៍ និងបន្តអនុវត្តន៍ឲ្យបានល្អប្រសើរ ដើម្បីបំរើប្រជាពលរដ្ឋ និងសង្គមជាតិ។

លោក វង សូត ថ្លែងបែបនេះនាថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ « ផែនការយុទ្ធសាស្រ្ត ស្តីពី កម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១ និងពិធីផ្សព្វផ្សាយឯកសារទទ្ប្ហីករណ៍ ស្តីពីការវីនិយោគកម្លាំងសេវាសង្គមនៅកម្ពុជា និងសេចក្តីណែនាំ ស្តីពីតួនាទី ភារកិច្ចសម្រាប់មន្ត្រីទទួលបន្ទុកជាបុគ្គលិក សង្គមកិច្ច ក្រុង ស្រុក ខណ្ឌដែលមានការចូលរួមពីតំណាង ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងផែនការ … តំណាង អង្គការPLAN INTERNATIONAL អង្គការយូនីសេហ្វ អង្គការការីតាស អង្គការទស្សនៈពិភពលោក អង្គការ USAID អង្គការGIZ អង្គការUNDP … តំណាង អគ្គលេខាធិការក្រុមប្រឹក្សាជាតិជំនួយសង្គម តំណាង សសយក លោកជំទាវ ប្រធានគ.ក.ស.ក ទាំង២៥ រាជធានី ខេត្ត លោកលោកស្រីអភិបាលរង ទាំង២៥ រាជធានី ខេត្ត ប្រធានមន្ទីរសង្គមកិច្ច ទាំង២៥ រាជធានី ខេត្ត នៅសណ្ឋាគារភ្នំពេញ ។

លោក វង សូត បានថ្លែងថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមឆ្នាំ ២០២២ -២០២៦ គឺជាផែនការដំបូងដែលមានគោលដៅរយៈពេល៥ឆ្នាំដោយផ្តោតលើការពង្រឹងសមត្ថភាព និងបង្កើនចំនួនកម្លាំងសេវាសង្គម ដើម្បីផ្តល់សេវាសង្គមកិច្ច និងការផ្តល់ការគាំពារជំនួយសង្គមជូនដល់ជនរង្រ្គោះនិងងាយរងគ្រោះប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌ ដែលផែនការយុទ្ធសាស្រ្តនេះគ្របដណ្តប់លើគោលដៅយុទ្ធសាស្រ្តអាទិភាពចំនួន ៣សំខាន់់ គឺ៖ ទី១.ផែនការកម្លាំងសេវាសង្គម ទី២.ការអភិវឌ្ឍកម្លាំងសេវាសង្គម ទី៣.ការគាំទ្រកម្លាំងសេវាសង្គមដើម្បីធ្វើឱ្យសម្រចបាននូវទស្ស នវិស័យ បេសកកម្ម និងលទ្ធផលរំពឹងទុកដែលបានលើកឡើ ងនៅក្នុងផែនការយុទ្ធសាស្រ្តជាតិនេះតែម្ដងដែលស្ថាប័នពាក់ព័ន្ធនិង មន្ត្រីជំនាញត្រូវតែបន្តអនុវត្ដឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីបំរើប្រជាពលរដ្ឋនិងសង្គមជាតិ៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម