ព័ត៌មានជាតិ
អភិបាលខេត្ត៖ ពលករជាង ១ពាន់នាក់ មួយថ្ងៃ ត្រឡប់ពីថៃចូលកម្ពុជា តាមច្រកខេត្តឧត្តរមានជ័យ
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរជាង ១ពាន់នាក់ ក្នុងមួយថ្ងៃ វិលត្រឡប់ពីថៃចូលស្រុកវិញ គោលបំណងចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។

ថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៨ ខែ មេសា លោក ប៉ែន កុសល្យ បានឱ្យដឹងថា ពលករភាគច្រើនចូលតាមច្រកអូរស្មាច់ ដោយគិតត្រឹមព្រឹកថ្ងៃនេះ មានចំនួនខ្ទង់ ៦០០នាក់ហើយ។ លោកបញ្ជាក់ថា ភាគច្រើននៃពលករចត្រឡប់ចូលកម្ពុជានេះ គឺដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។
លោកអភិបាលខេត្ត គូសបញ្ជាក់ទៀតថា អាជ្ញាធរសម្របសម្រួលនីតិវិធីដល់ពលករ ដោយមិនឱ្យមានការលំបាកអ្វីឡើយ ហើយក៏មិនមានការយកប្រាក់ពីពលករនោះដែរ។ លើសពីនេះទៀត អាជ្ញាធរក៏ធ្វើតេស្តពលករមុនអនុញ្ញាតឱ្យចូលផងដែរ។ លោក ប៉ែន កុសល្យ ថ្លែងដូច្នេះថា «យើងពិនិត្យមើលពួកគាត់ បើគាត់មានកាតវ៉ាក់សាំងពីរឬបីដូស ហើយពុំមានអាការៈឈឺក្បាលវិលមុខអីទេ គឺឱ្យគាត់ទៅផ្ទះតែម្តង…តែបើពួកគាត់មានអាការៈមិនស្រួលយើងធ្វើតេស្តរហ័សភ្លាម»។
បើតាមលោក ប៉ែន កុសល្យ ក្នុងមួយថ្ងៃ អាជ្ញាធររកឃើញពលករម្នាក់ ឬពីរនាក់ ដែលមានវិជ្ជមានកូវីដ-១៩។ អ្នកដែលរកឃើញវិជ្ជមាន គឺត្រូវចូលមណ្ឌលសម្រាកព្យាបាល ជាទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះបាន៕
អត្ថបទ៖ ទួន សុផល


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


