ព័ត៌មានអន្ដរជាតិ
បុរសដែលលោក ពូទីន ទើបតែងតាំងជាមេបញ្ជាការកំពូល ឲ្យដឹកនាំសង្គ្រាមនៅ អ៊ុយក្រែន ជានរណា? (មានវីដេអូ)
ស្របពេលសង្រ្គាមកំពុងបន្ត រុស្ស៊ីបានតែងតាំងឧត្តមសេនីយ៍ឈ្មោះ Alexander Dvornikov ជាមេបញ្ជាការថ្មីនៃប្រតិបត្តិការយោធានៅអ៊ុយក្រែន ខណៈយោធារបស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ផ្លាស់ប្តូរផែនការ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកទីក្រុង កៀវ។

យោងតាម CNN, មេបញ្ជាការស្រុកយោធាភាគខាងត្បូងរុស្ស៊ីរូបនេះ បានដាក់គោលដៅប្រយុទ្ធ ដើម្បីទទួលបានលទ្ធផលវិជ្ជមានឲ្យលោក ពូទីន មុនទិវាជ័យជម្នះថ្ងៃទី៩ខែឧសភា។
ដោយសារតែបទពិសោធន៍យ៉ាងជោកជាំរបស់គាត់ ការិយាល័យប្រធានាធិបតីរុស្ស៊ីជឿជាក់ថា បញ្ជាការរួម និងការគ្រប់គ្រងប្រឆាំងអ៊ុយក្រែន នឹងប្រសើរឡើងក្រោមការដឹកនាំរបស់គាត់។

លោកឧត្តមសេនីយ៍ Dvornikov បានបម្រើការក្នុងមុខតំណែងជាច្រើន អំឡុងពេលកាន់តំណែងរបស់គាត់។ គាត់ត្រូវបានបញ្ជូនទៅកងវរសេនាតូចភាគខាងលិច ហើយត្រូវបានចាត់តាំងទៅកងពលតូចឆ្មាំទី៦ ក្នុងនាមជាមេបញ្ជាការ។ គាត់ក៏បានដឹកនាំកងវរសេនាធំនៅក្នុងផ្នែករថក្រោះឆ្មាំទី១០ និងកងវរសេនាធំកាំភ្លើងធំឆ្មាំទី២ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ផងដែរ។
នៅស្រុកយោធា Caucasus ភាគខាងជើង, លោក Dvornikov បានឡើងឋានន្តរស័ក្តិ ក្លាយជាអគ្គសេនាធិការ ហើយនៅទីបំផុតក្លាយជា មេបញ្ជាការកងពលកាំភ្លើងធំ។

ក្រោយមក គាត់បានក្លាយជាមេបញ្ជាការរង និងជានាយអគ្គសេនាធិការនៃកងវរសេនាធំកាំភ្លើងធំទី៣៦ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអគ្គសេនាធិការ។ មន្ត្រីយោធារូបនេះ ក៏បានចូលកាន់តំណែងជាមេបញ្ជាការកងទ័ពទង់ក្រហមទី៥ ក្នុងឆ្នាំ២០០៨ផងដែរ។
លោក Dvornikov អាយុ៦០ឆ្នាំ គឺជាមេបញ្ជាការទីមួយនៃប្រតិបត្តិការយោធារបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីលោក ពូទីន បានបញ្ជូនកងទ័ពនៅទីនោះក្នុងខែកញ្ញាឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Republic World
ចុចអាន៖ លោក ពូទីន តែងតាំងមេបញ្ជាការថ្មី ឲ្យដឹកនាំសង្រ្គាមនៅអ៊ុយក្រែន ក្រោយវាយយកក្រុង កៀវ មិនបាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


