ព័ត៌មានជាតិ
អ្នកទៅលេងសៀមរាបចូលឆ្នាំ តើដឹងទេ គួរ និង មិនគួរ ធ្វើអ្វីខ្លះដើម្បីដើរលេងសប្បាយ?
កម្មវិធីជាសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ បានបើកដំណើរការវិញ បន្ទាប់ពីខកខានរយៈពេល ២ ឆ្នាំកន្លងដោយសារបង្ការការឆ្លងជំងឺកូវីដ១៩។ ខេត្តសៀមរាប គឺជាគោលដៅពិសេស ដែលមហាជនភាគច្រើនគ្រោងនឹងទៅកម្សាន្ត និងគួរយល់ដឹងពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើដើម្បីដំណើរកម្សាន្តមានបរិយាកាសរីករាយ។

លោក ឡុង កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្នុងរយៈពេលនេះមមាញឹកនៃការសា្វគមន៍ឆ្នាំថ្មី និងទទួលភ្ញៀវទេសចរ អាជ្ញាធរបានខិតខំធ្វើឱ្យរមណីដ្ឋានអង្គរមានភាពស្រស់ស្អាត កាន់តែមានសោភណ្ឌភាព និងភាពទាក់ទាញ ដោយការរៀបចំបានល្អប្រសើរទាំងផ្នែកសោភណ្ឌភាព បរិស្ថាន អនាម័យ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា រូបនេះលើកឡើងបន្តថា ទីរមណីដ្ឋានស្អាត សេវាកម្មល្អ នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែរីករាយ និងមានអនុស្សាវរីយ៍ល្អៗ ដែលត្រូវការការចូលរួមពីភ្ញៀវទេសចរផងដែរ។
លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “អ្វីដែលសំខាន់ដែលភ្ញៀវទេសចរគួរធ្វើ មិនថាតែនៅក្នុងតំបន់អង្គរ ឬតំបន់ក្រៅអង្គរទេ ទី១ សូមយកយានយន្តរបស់ខ្លួនទៅចតតាមទីតាំងចំណតដែលបានកំណត់ទុកជូន សូមកុំចតតាមដងផ្លូវដែលធ្វើឱ្យកកស្ទះណែនតាមដងផ្លូវ។ ទី២ កុំចោលសំរាមផ្ដេសផ្ដេស គប្បីយកសំរាមទៅចោលឱ្យបានត្រឹមត្រូវ នៅធុងសំរាម កុំចោលសំរាមពាសវាលពាសកាល ដែលជាគំរូមិនល្អ។ ការពិតទីកន្លែងហ្នឹងស្អាតហើយ តែអ្នកមិនទទួលខុសត្រូវការគ្រប់គ្រងសំរាមកំប៉ិកកំប៉ុករបស់ខ្លួន ដែលនាំឱ្យប៉ះពាល់ដល់គេដល់ឯងគ្រប់គ្នា”។


លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា ចំណុចទី៣ ភ្ញៀវទេសចរគប្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទោះបីស្ថានភាពបានធូរស្រាលហើយក្ដី និងទី៤ ចូលរួមថែរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយទាំងអស់គ្នា ព្រមទាំងកុំស្លៀកពាក់ឆើតឆាយលេចលើលេចក្រោមដែលប៉ះពាល់ភ្នែកមហាជនទូទៅ ជាពិសេសនៅតំបន់ប្រាសាទ គឺស្នើសុំមិនឱ្យស្លៀកសំលៀកបំពាក់បង្ហាញសាច់ ឬភាពស៊ិចស៊ី។

លោក ឡុង កុសល បានឱ្យដឹងបន្ថែមថា ក្រៅពីការងារជួលជុលប្រាសាទ ការកែលម្អផ្លូវ ស្ពាន អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់លើកការសម្អាតបរិស្ថានតាមដងផ្លូវសាធារណៈ តាមទីធ្លាមុខប្រាសាទ ក្នុងប្រាសាទ ព្រមទាំងសណ្ដាប់ធ្នាប់ និងចរាចរណ៍។

គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្នុងការរៀបចំកម្មវិធីវប្បធម៌ នៅតំបន់ប្រាសាទ ធម្មានន្ទ ប្រាសាទ ចៅសាយទេវតា ដោយមានរៀបចំសង្ក្រាន្តភូមិ ដូចទិដ្ឋភាពភូមិខ្ញុំ នៅក្នុងផ្នែកមួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


