ព័ត៌មានអន្ដរជាតិ
ជាលើកដំបូង លោក បៃដិន ចោទប្រកាន់លោក ពូទីន ប្រព្រឹត្តអំពើប្រល័យពូជសាសន៍
ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Iowa អំពីតម្លៃថាមពលក្នុងស្រុក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជា “អំពើប្រល័យពូជសាសន៍”។

ឃ្លានេះ គឺជាពាក្យទីមួយសម្រាប់រដ្ឋបាលសេតវិមាន ដែលតែងតែគេចវេសមិនប្រើពាក្យ ចោទប្រកាន់ខ្លាំងៗ ពាក់ព័ន្ធការសម្លាប់ជនស៊ីវិដោយស្នាដៃរបស់ រុស្ស៊ី។
លោក បៃដិន និយាយថា “កញ្ចប់ថវិកាគ្រួសាររបស់អ្នក សមត្ថភាពរបស់អ្នកក្នុងការបំពេញធុង មិនគួរពឹងផ្អែកទៅលើថាតើមេដឹកនាំផ្តាច់ការប្រកាសសង្រ្គាម និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅពាក់កណ្តាលពិភពលោកនេះឬក៏អត់នោះទេ”។

នៅពេលសួរដោយអ្នកសារព័ត៌មានអំពីការលើកឡើងរបស់គាត់ លោក បៃដិន បាននិយាយថា “ខ្ញុំហៅវាថាជាអំពើប្រល័យពូជសាសន៍ ព្រោះវាកាន់តែច្បាស់ថា លោក ពូទីន កំពុងព្យាយាមលុបបំបាត់គំនិតរបស់អ៊ុយក្រែន ហើយមានភ័ស្តុតាងកាន់តែច្រើន”។
លោកបន្ថែមថា “យើងនឹងអនុញ្ញាតឲ្យមេធាវីសម្រេចជាអន្តរជាតិថា តើវាមានលក្ខណៈគ្រប់គ្រាន់ឬអត់ ប៉ុន្តែវាប្រាកដណាស់ថា ខ្ញុំគិតបែបនេះ”។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានពណ៌នាការសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha ក្បែរទីក្រុង កៀវ ដែលបង្កឲ្យមានការចោទប្រកាន់យ៉ាងទូលំទូលាយអំពីឧក្រិដ្ឋកម្មសង្គ្រាមថាជា “អំពើប្រល័យពូជសាសន៍ពិតប្រាកដ”។
ហើយមុននេះបន្តិច ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ផ្នូរនៃការសម្លាប់រង្គាលថ្មីៗ ត្រូវបានគេរកឃើញស្ទើរតែរាល់ថ្ងៃ នៅក្នុងតំបន់ដែលធ្លាប់កាន់កាប់ដោយរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC, Al Arabiya
ចុចអាន៖ មេទ័ពលោក ពូទីន ប្រាប់ឲ្យទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ បើបច្ចឹមប្រទេស ហ៊ានធ្វើរឿងមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


