Connect with us

ជីវិតកម្សាន្ដ

អតីតម្ចាស់ក្សត្រីជប៉ុនព្រះនាង Mako កំពុងធ្វើការងារដោយមិនយកប្រាក់ខែ នៅ អាមេរិក

បានផុស

នៅ

អតីតម្ចាស់ក្សត្រីជប៉ុនព្រះនាង Mako Komuro កំពុងធ្វើការងារស្ម័គ្រចិត្តនៅសារមន្ទីរសិល្បៈ Metropolitan នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពោលរយៈជិត ៦ ខែ បន្ទាប់ពីផ្លាស់ទៅកាន់ទីក្រុងមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត The Japan Times បានឲ្យដឹងថា ព្រះនាង Mako កំពុងធ្វើការលើការតាំងពិព័រណ៍នៃគំនូរក្រដាសរបស់ពុទ្ធសាសនិកជនជប៉ុនឈ្មោះ Ippen ជាព្រះសង្ឃដ៏ល្បីមួយរូបដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសជប៉ុន ក្នុងអំឡុងសម័យ Kamakura ។

ទន្ទឹមនោះ ដោយ​លើក​ឡើង​ពី​ប្រភព​ដែល​ស្គាល់​ពី​ការងារ​របស់ព្រះនាង Mako បានឲ្យដឹងថា ព្រះនាងធ្វើការដោយមិនយកប្រាក់ខែពីសារមន្ទីរសិល្បៈមួយនេះឡើយ ។

គួររំឭកថា ព្រះនាង Mako ដែលជាបុត្រីរបស់រាជទាយាទជប៉ុន Fumihito បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីឆ្នាំមុន នៅពេលដែលព្រះនាងបានលះបង់តំណែងទាំងអស់របស់ព្រះនាងដើម្បីរៀបអភិសេកជាមួយគូស្នេហ៍ដែលជាមនុស្សសាមញ្ញគឺលោក Kei Komuro កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ។

ក្រោយរៀបអភិសេករយៈពេល ២ សប្ដាហ៍ ព្រះនាង និងព្រះស្វាមីបានយាងចេញពីប្រទេសជប៉ុនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចាប់ផ្ដើមជីវិតថ្មីជារាស្ត្រសាមញ្ញជាមួយគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Business Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម