ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជាជិត ១៥លាននាក់ ស្មើជាង ៩២% បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ប្រជាជនខ្មែរចំនួន ១៤ ៨៥៣ ៧៦៦ ក្នុងចំណោម ១៦ លាននាក់ ដែលស្មើ ៩២.៨៤% បានទទួលការចាក់វ៉ាក់សាំង ការពារជំងឹកូវីដ១៩ ពីយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយជាផ្លូវការរបស់ក្រសួងសុខាភិបាល ដោយគិតត្រឹមយប់ ថ្ងៃ ១៧ ខែ មេសា ។

ក្នុងយុទ្ធនាការនេះ មនុស្សពេញវ័យដែលចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ទទួលបានការចាក់ វ៉ាក់សាំងសម្រេចបាន ១០ ២៧៤ ០៩៨ នាក់ សម្រាប់ដូសទី១ និងដូសទី២ សម្រេចបានចំនួន ៩ ៩២៩ ៧៤៤ នាក់ ស្មើនឹង ១០២.៧៤% នៃប្រជាជនសរុបប្រមាណ ១០លាននាក់។
ដោយឡែក ចំពោះក្រុមកុមារដែលមានអាយុចាប់ពី ១២ទៅក្រោម ១៨ សម្រេចបាន ១ ៨៣០ ៨៤១ នាក់ក្នុងដូសទី១ និងចំនួន ១ ៧៦៥ ៩៨១ នាក់សម្រាប់ដូសទី២ ស្មើនឹង ១០០.១៩% នៃគោលដៅសរុបចំនួនជាង ១លាន៨ សែននាក់។
ចំពោះកុមារអាយុចាប់ពី ៦ ដល់ក្រោម១២ ឆ្នាំវិញ ទទួលបានការចាក់នៃក្រុមគោលដៅ សរុបជិត ១លាន៩សែននាក់ ដោយដូសទី១ ចាក់បាន ២ ០៤៧ ០៥៣ នាក់ និង ១ ៩៧៧ ៦២៥ នាក់ក្នុងដូសទី២ ដែលស្មើនឹង ១០៧.៨៩%។

រីឯក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ សម្រេចបានដូសទី១ចំនួន ៣២២ ១០៨ នាក់ និងសម្រេចចាក់ដូសទី២ បានចំនួន ១៣៥ ៨២៤ នាក់ ដែលស្មើនឹង ៥២.៧៤% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។ ក្នុងនោះផងដែរ កុមារអាយុ ៥ឆ្នាំ ប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៧៩ ៦៦៦ នាក់ សម្រាប់ដូសទី១ និងចំនួន ៣០០ ២៧៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២៤.៧៦%។
សូមបញ្ជាក់ថា តាមរយៈការបញ្ជាទិញដោយផ្ទាល់ ជំនួយទ្វេភាគី យន្តការកូវ៉ាក់ និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ាន កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ ០៧៦ ៧៩០ ដូស រួចមកហើយ គិតត្រឹមថ្ងៃ ១៨ មេសា នេះ។
បន្ថែមពីនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងចិនចំនួន ១៥លានដូស បន្ថែមទៀត ខណៈដូសពីអ៊ីតាលីក៏នឹងផ្តល់ចំនួន ១លានដូស និងជំនួយពីប៉ូឡូញ ១លានដូសផងដែរ។ រីឯសហរដ្ឋអាមេរិក ក៏បានផ្តល់ជំនួយវ៉ាក់សាំងចំនួន ៧លាន ៥សែនដូសបន្ថែមទៀតផងដែរ ដល់រដ្ឋាភិបាលកម្ពុជា ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ៕
អត្ថបទ៖ នាង រតនៈ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


