កីឡា
ម្ចាស់ផ្ទះវៀតណាម គ្រោងបើកឲ្យទស្សនិកជនចូលទស្សនាស៊ីហ្គេម គ្រប់ប្រភេទកីឡាដោយមិនគិតថ្លៃ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បានជំរុញឱ្យប្រជាពលរដ្ឋមកទស្សនាការប្រកួតកីឡានានាដោយមិនគិតថ្លៃ។
នោះគឺជាសំណើមួយក្នុងចំណោមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ទៅកាន់គណៈកម្មការរៀបចំនៅតាមខេត្តនីមួយៗ អំពីផែនការនេះ។
នៅថ្ងៃទី១៥ ខែមេសា គណៈកម្មការរៀបចំស៊ីហ្គេម ហៅកាត់ (BTC) បានចេញសេចក្តីជូនដំណឹងដល់មូលដ្ឋានអំពីរបៀបគ្រប់គ្រងការចេញលិខិតអញ្ជើញ ឬសំបុត្រចូលរួមព្រឹត្តិការណ៍នានា។ នៅក្នុងនោះ BTC បានសង្កត់ធ្ងន់លើការលើកទឹកចិត្ត ទៅកាន់អ្នករៀបចំនៅតាមខេត្តនីមួយៗ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់អ្នកចូលរួមទស្សនាការប្រកួតដោយឥតគិតថ្លៃ នេះនឹងបង្ហាញពីស្មារតីកីឡា ស្របតាមបាវចនាថា ‘សម្រាប់អាស៊ីអាគ្នេយ៍កាន់តែខ្លាំងឡើង’។
អ្នកគាំទ្រទាំងអស់គ្នានឹងមានឱកាសដ៏អស្ចារ្យដើម្បីទស្សនាអត្តពលិកប្រកួតដោយមិនគិតថ្លៃ នៅក្នុងកីឡដ្ឋាន។ នេះនឹងជួយទាក់ទាញអ្នកទស្សនាឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ក៏ដូចជាភ្ញៀវទេសចរទៅកាន់ទីកន្លែងដែលការប្រកួតត្រូវបានប្រារព្ធឡើងផងដែរ។ សេចក្តីប្រកាសខាងក្រោមនឹងរួមបញ្ចូលព័ត៌មានអំពីកន្លែងដែលត្រូវទទួលបានសំបុត្រឥតគិតថ្លៃ ឬកន្លែងដែលត្រូវទិញសំបុត្រ (ប្រសិនបើមាន)។
យ៉ាងណាក៏ដោយជាមួយនឹងការបើកអនុញ្ញាតឱ្យចូលទស្សនា ក្រសួងសុខាភិបាល ក៏បានណែនាំទស្សនិកជនទាំងអស់ តម្រូវមានការពាក់ម៉ាស មានទឹកអាកុល ឬក៏ជែលលាងដៃជាប់ខ្លួន និងរក្សាគម្លាតផងដែរ ដើម្បីការពារទៅនឹងជំងឺកូវីដ-១៩ ដែលនៅតែបន្តរីករាលដាលក្នុងប្រទេស។
ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នេះនឹងមានកីឡាចំនួន ៤០ប្រភេទដាក់ឱ្យប្រកួត ស្មើនឹង ៥២៦វិញ្ញាសា ហើយមានរដ្ឋធានី-ខេត្ត ចំនួន១២ ត្រូវបានរៀបចំសម្រាប់ធ្វើជាទីតាំងប្រកួត មានដូចជារដ្ឋធានី Hanoi, ខេត្ត Bac Giang, Bac Ninh, Ha Nam, Hai Duong, Hoa Binh, Vinh Phuc, Phu Tho, Hai Phong, Nam Dinh, Ninh Binh និង Quang Ninh។ ខេត្តទាំង ១១នេះសុទ្ធតែមានទីតាំងក្បែរៗ និងជុំវិញទីក្រុងហាណូយ៕
ប្រភព៖ seagames2021.com
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន