សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋ៤ខ្នងទាំងព្រឹកនៅខណ្ឌជ្រោយចង្វារ
លំនៅឋានប្រជាពលរដ្ឋចំនួន៤ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធ និងសមត្ថកិច្ចចុះអន្តរាគមន៍កាលពី វេលា៤និង៤០នាទី ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅផ្លូវមាត់ទន្លេ ខាងជើងគល់ស្ពានជ្រោយចង្វា ភូមិដើមមៀន សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីម្ចាស់ផ្ទះឈ្មោះ គង់ ស្រីទុំ អាយុ៣៩ឆ្នាំ បានប្រាប់អោយដឹងថា មុនកើតហេតុក្នុងគ្រួសារគាត់មានសមាជិក៤នាក់ កំពុងសំរាន្តលង់លក់ ក៏លឺសម្លេងផ្ទុះទើបភ្ញាក់មកឃើញភ្លើងឆេះដល់ពូកក្នុងបន្ទប់គេងក្បែរខ្លួនបាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នារត់ចេញពីផ្ទះ និងស្រែកឆោឡោផ្អើល ប្រជាពលរដ្ឋក្បែរខាងរាយការណ៍ទៅសមត្ថកិច្ចផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាជាច្រើនគ្រឿង និងរថយន្តជំជួយផ្សេងៗទៀត ចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿងចៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្នុងហេតុការណ៍នេះដែរ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន០៤ខ្នងផ្ទះទាំងស្រុង និងឆ្លងរាលដាលខូចខាតផ្ទះប្រជាពលរដ្ឋអស់០១ខ្នង ភាគច្រើនជាប្រភេទផ្ទះឈើប្រកស័ង្កសី។ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៨គ្រឿង ប្រើរយៈពេលពន្លត់អស់ជាងកន្លះម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍បាន៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


