Connect with us

សុខភាព

អាហារ ៨ ប្រភេទ នារីជប៉ុនតែងជឿថា ល្អសម្រាប់សុខភាព និងសម្រស់

បានផុស

នៅ

អាថ៌កំបាំង​សម្រស់​មួយ​ទៀត​ ​ដែល​នារី​ជប៉ុន​យក​ចិត្ត​ទុក​ដាក់ គឺជាអាហារខ្មៅ ហើយគេជឿថា​ល្អសម្រាប់សុខភាព និងសម្រស់ បើ​ទទួល​ទាន​ជា​ប្រចាំ ​នឹង​ពន្យឺត​ភាព​ចាស់ ស្បែក​ស្រស់ស្អាត សក់​រលោង ហើយរក្សារាង​មិន​ឲ្យ​ធាត់ថែមទៀតផង។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញឲ្យលោកអ្នកបានស្គាល់ពីអាហារខ្មៅ និងតម្លៃអាហារូបត្ថម្ភដែល​ស្ត្រី​ជនជាតិជប៉ុន​ទទួលទាន​ក្នុង​ជីវិតប្រចាំថ្ងៃ។

១ ផ្សិត សម្បូរទៅដោយវីតាមីន D ដែលជួយ​ពង្រឹងឆ្អឹង និងធ្មេញ។ វាក៏មានផ្ទុកជាតិដែក ដែល​ជួយ​ការពារ​ភាព​ស្លេកស្លាំង​ចំពោះ​ស្ត្រីនិង​ជាតិសរសៃ​អាហារ​ បំបាត់ការ​ទល់លាមក និង​ជួយ​កម្ចាត់​កាកសំណល់​ចេញ​ពី​រាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ល្ងខ្មៅ សម្បូរទៅ​ដោយសារធាតុ Sesamin ដែលជាសារធាតុជំរុញ​ការ​រំលាយ​អាហារ​ថាមពល​ក្នុង​រាងកាយ។ ជួយ​ពន្យា​ភាព​ចាស់ និង​ជួយ​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ឈាម​ផងដែរ។ លើស​ពី​នេះ​ទៅ​ទៀត បើ​ទទួល​ទាន​ជា​ប្រចាំ វា​នឹង​ធ្វើ​ឲ្យ​សុខភាព​សក់ និង​ស្បែក​កាន់​តែ​ប្រសើរ​ឡើង។ វិធី​ញ៉ាំ​ល្ង​ខ្មៅ​ឲ្យ​រាង​កាយ​ទទួល​បាន​ល្ង​ល្អ គឺ​ល្ង​ខ្មៅ​បុក​ហើយ​ញ៉ាំ​ប្រហែល ១-២ ស្លាបព្រា​ក្នុង​មួយថ្ងៃ​។

៣ សណ្តែកខ្មៅ​ សម្បូរទៅ​ដោយ​ប្រូតេអ៊ីន​គុណភាពខ្ពស់ ដែលជួយពង្រឹងសាច់ដុំ Isoflavones មាន​រចនា​សម្ព័ន្ធ​ស្រដៀង​គ្នា​ទៅ​នឹងអរម៉ូនភេទស្រី ហើយដើរតួ​ក្នុងការការពារភាព​មិនប្រក្រតី​នៅក្នុង​រាងកាយ​ពី​កង្វះ estrogen រួមទាំងជួយការពារជំងឺពុកឆ្អឹងចំពោះស្ត្រីក្នុងវ័យអស់រដូវ saponins ដែលធ្វើឲ្យ​ឈាម​រត់​បាន​យ៉ាង​ប្រសើរឡើង ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងជួយពង្រឹងរាងកាយ។ សណ្តែកខ្មៅក៏សម្បូរទៅដោយជាតិសរសៃអាហារ ដែលជួយការពារ និងបំបាត់ការទល់លាមក។

សារ៉ាយសមុទ្រ Kombu សម្បូរទៅ​ដោយជាតិសរសៃនៃអាហាររលាយដូចជាអាស៊ីត Alginic និង Fucoidan ដែលជួយការពារការស្រូបជាតិស្ករ និងខ្លាញ់ចូលទៅក្នុងខ្លួន។ ជួយកាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ក្នុងឈាម Glutamic acid (អាស៊ីដ Glutamic) ដែលជារសជាតិនៃ umami ដែលធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត។ ជួយ​កាត់បន្ថយបរិមាណអាហារបរិភោគ ជួយ​សម្រក​ទម្ងន់ និង​គ្រប់គ្រង​បាន​ល្អ វា​ក៏​មាន​ផ្ទុកនូវអ៊ីយ៉ូត និងវីតាមីន B2 ដែលជួយឲ្យ​ស្បែករបស់អ្នក​ស្រស់ស្អាត។ Kombu ក៏​សម្បូរ​ទៅ​ដោយ​សារធាតុរ៉ែ ដែលជួយការពារសក់ស្កូវផងដែរ។

ភេសជ្ជៈកាកាវ សម្បូរទៅដោយសារធាតុ polyphenols ដែលមានលក្ខណៈ​សម្បត្តិប្រឆាំង​អុកស៊ីតកម្ម។ ជួយពន្យាភាពចាស់ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រើស្ករ beet ឬទឹកឃ្មុំ​ជាសារធាតុផ្អែមជំនួសស្ករ នោះវានឹងជួយបង្កើនសម្រស់របស់វាផងដែរ។

កាហ្វេ ប្រសិនបើអ្នកផឹកកាហ្វេ ១ ឬ ២ ពែងក្នុងមួយថ្ងៃក្នុងបរិមាណត្រឹមត្រូវ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​កាហ្វេ​នឹងជួយឲ្យ​រាងកាយ​របស់​អ្នក​ដុតបំផ្លាញជាតិខ្លាញ់។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំ​ផឹក​កាហ្វេ​ច្រើន​ពេក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ឈឺពោះ និង​ញ័រ​បេះដូង ។

ទឹកខ្មេះខ្មៅ ​សម្បូរ​ទៅដោយ​អាស៊ីត​អាមីណូ​ពី​ធម្មជាតិ​ពី​ដំណើរការ fermentation ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង និង​ជួយ​បន្ធូរ​អារម្មណ៍ ជួយការពារ និងបំបាត់ការទល់លាមក វាក៏ជួយគ្រប់គ្រងសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលផងដែរ។

៨ ប៊្លូបឺរី ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុ anthocyanins ដែលល្អសម្រាប់​សុខភាពភ្នែក ជួយប្រឆាំង​អុកស៊ីតកម្ម ជួយ​ពន្យាភាព​ចាស់ និង​ការពារជំងឺដែល​បណ្តាលមក​ពីការ​រស់នៅ​ប្រចាំថ្ងៃ។

ត្រូវចងចាំថា ជា​មនុស្ស​ស្រី​កុំ​ឈប់​ស្អាតពីសម្រស់​ខាងក្នុង និង​សុខភាព​ល្អ គឺជា​កត្តា​សំខាន់​ដែល​នឹង​ធ្វើឲ្យ​យើង​ស្រស់​ស្អាត​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​បាន​យូរ​អង្វែង​។ សូមថែរក្សាសុខភាពសម្រស់​ យើង​ចាប់ពីថ្ងៃនេះ​តទៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៥ ប្រភេទ ដុកទ័រហាមផ្ដាច់ កុំហូបពេលពោះទទេឲ្យសោះ

ចុចអាន៖អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

Sokha Hotels

ព័ត៌មានពេញនិយម